ឯកឧត្តម គីម រិទ្ធី អភិបាលនៃអភិបាលខេត្តព្រះវិហារ សំណេះសំណាលជាមួយសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារ

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ៖ព្រឹកថ្ងៃអាទិត្យ ៨រោច  ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២២ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារ ដឹកនាំដោយ លោក វេជ្ជបណ្ឌិត ឯកទេស នុត  សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារ  បានរៀបចំពីធី ជួបសំណេះសំណាល ថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា នៃអនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តគ្រុបបណ្ដាអនុសាខាទូទាំងខេត្ត និងពិសារអាហារសាមគ្គីជួបជុំគ្នាសាខាសមាគមផងដែរ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃអភិបាលខេត្តព្រះវិហារ ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមខេត្ត និងមានការអញ្ជើញរូលរួមពីរដ្ឋបាលស្រុកឆែប សមាជិក សមាជិកា ដែលមានសមាជិកចូលរួមចំនួន ២០០នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកឆែបខេត្តព្រះវិហារផងដែរ ។

លោក វេជ្ជបណ្ឌិត ឯកទេស នុត  សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារ បានឡើងអានរបាយការណ៍ ស្ដីពី លទ្ធផលដែលសមាគមសម្រេចបាន និងកិច្ចការចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រះវិហារសម្រេចបានលទ្ធផលល្អប្រសើរក្នុងសង្គមផងដែរ។

ឯកឧត្ដ ឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានកោតសសើរដល់ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារ ដែលចេះរួបរួមសាមគ្គីជាធ្លុងមួយនិងជួយធ្វើកិច្ចការក្នុងសង្គមបានយ៉ាងល្អប្រសើរ។

ឯកឧត្ដ ឧត្តម អភិបាលខេត្ត បានជម្រុញណែនាំនូវអនុសាសន៍ល្អៗដល់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តព្រះវិហារទាំងមូលថា សមាគមគឺជាកម្លាំងចលករមួយធ្វើអោយយុវជនសមាគមមានសីលធម៌ គុណធម៌គ្រប់មជ្ឈដ្ឋានសម្រេចបាននូវគោលដៅដែលខ្លួនមានជំហរច្បាស់លាស់ដើម្បីជួយថែរក្សា សុខសន្តិភាព ដែលកម្ររកបានត្រូវការពារសន្តិភាព និងឲ្យយល់ពីតម្លៃ និងអត្ថន័យ នៃសន្តិភាព, អរគុណសន្តិភាព, ព្រោះសន្តិភាពនេះ បានកើតឡើងពីស្នាដៃ ពីញើសឈាម ពិតៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានតស៊ូ កសាងឡើងយ៉ាងលំបាកបំផុតជិត៣០ឆ្នាំនេះ។

ឯកឧត្ដ អភិបាលខេត្តបានប្រកាសជាសាធារណៈ ដល់សមាជិសមាជិកា អាជ្ញារគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាចូលរួមសហការចាប់ដៃគួជាមួយ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ក្នុងកិច្ចការសង្គម ជួយដល់ជនក្រីក្រ ខ្វះខាតគ្មានទីពឹង ជាពិសេសការងាមនុស្សធម៌ ក្រៅពីនេះសមាគមក្មេងវត្ត ក៏មានតួនាទីភារកិច្ចសហការតាមតំបន់ តាមស្រុក ខេត្តដើម្បីបម្រើដល់ប្រយោជន៍របស់ជាតិយើងផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *