អភិបាលរងខេត្តស្វាយរៀងសម្តែងនូវកោតសរសើរចំពោះព្រះចៅអធិការវត្តលក្ខរាជា រដ្ឋបាលស្រុករំដួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលមានគំនិតស្រឡាញ់ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែររាំកំសាន្ត ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធាន ស.ស.យ.ក.ខេត្ត តំណាងឯកឧត្ដម ឌី វិជ្ជា ប្រធានស.ស.យ.ក.ខេត្ត ដោយមានការចូលរួមពីលោក ហែម ស៊ីណា អភិបាលស្រុករំដួល លោកអភិបាលរងស្រុក លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាត លោកប្រធានការិយាល័យ អប់រំ យុវជន និង កីឡាស្រុក លោកនាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចក លោកគ្រូ អ្នកគ្រូព្រម ទាំងព្រះចៅអធិការវត្តលក្ខរាជាបានសម្តែងការនូវកោតសរសើរចំពោះព្រះគ្រូចៅអធិការវត្តលក្ខរាជា រដ្ឋបាលស្រុករំដួល  លោកគ្រូ អ្នកគ្រូ  សិស្សានុសិស្សទាំងអស់ដែលមានគំនិតស្រឡាញ់ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែររាំកំសាន្ត ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដែលបានមករាំលេងជាចង្វាក់ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ដោយស្លៀកសម្លៀកបំពាក់ជាប្រពៃណីខ្មែរ បែបបូរាណ មានហូល ផាមួង ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីរាំជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានទស្សនា ក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង។

ឯកឧត្ដម តូច ប៉ូលីវ៉ា ក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត និងកែប្រែចំណុចខ្វះខាត បំពេញមកវិញនូវចំណុចល្អ ដើម្បីឱ្យកាន់តែមានភាពប្រសើរបន្ថែមជាងនេះ។

ជាមួយគ្នានេះឯកឧត្ដម ក៏បានណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត។

ក្នុងឱកាសនោះផងដែរព្រះចៅអធិការវត្តលក្ខរាជាបានធ្វើការអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភក្នុងការកសាងក្លោងទ្វារចូលវត្តលក្ខរាជាដែលចំណាយថវិកាប្រមាណជាង២៥០០០ដុល្លារ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *