ចុមលោកចោរឆ្លើយថាអត់លុយទៅបិណ្ឌទី៨ដាច់ចិត្តលួចម៉ូតូតែស៊យអីបុណ្យមិនជួយម្ចាស់គេឃើញទាន់ផ្អើលឈុលចាប់ជាប់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ឃើញម្ចាស់ទុកម៉ូតូចោលទំនងពេកក៏កាច់សោលួចជិះទៅមិនបាន៥០០ម៉ែត្រផងត្រូវបានម្ចាស់ក្រឡេកឃើញទាន់ស្រែកថាចោរៗផ្អើលដល់អ្នកស្រុកដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់អោយសមត្ថកិច្ចបន្ត។

ករណីចោរលួចម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៨ៈ៣០នាទីថ្ងៃ១៨ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមម្ចាស់ម៉ូតូមានឈ្មោះ ភី រស់នៅភូមិ ត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានអោយដឹងថា៖នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក C125ឆ្នាំ២០២០ពាក់ស្លាកលេខ ស្វាយរៀង 1.O.1345ទៅមើលស្រូវដោយទុកចោលម៉ូតូនៅក្នុងភូមិស្រលះមួយដែលគេទុកចោល។

ប្រភពបានបន្តទៀតថា៖ដោយរូបគាត់ទុក្ខសោនៅជាប់ម៉ូតូរួចដើរទៅមួយបន្ទោះក្រោយមកស្រាប់តែលឺសំឡេងបញ្ឆេះម៉ូតូក៏ឡេកមកមើលស្រាប់តែឃើញលោកចោរបានលួចជិះចេញបានប្រមាណពីរទៅ 300ម៉ែត្រម្ចាស់ស្រែកហៅថាចោរៗបង្កអោយភ្ញាក់ផ្អើលដល់អ្នកស្រុកជួយដេញតាមចាប់បានត្រង់ចំណុចផ្លូវប្រឡាយស្ថិតក្នុងភូមិ ត្រពាំងស្មាច់ ឃុំ ខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រួចយកមកផ្ទះអនុភូមិនិងហៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមកទទួលដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ហើយជនសង្ស័យដែលជាចោរត្រូវបានប្រពលរដ្ឋដេញតាមចាប់បាននោះមានឈ្មោះ សុខា មានទីលំនៅភូមិ ត្រោកឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងចំពោះមុខសមត្ថកិច្ចនិងមហាជននោះជនសង្ស័យបានសារភាពខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែនដោយសារខ្លួនអត់លុយធ្វើបុណ្យភ្ជុំបិណ្ឌទី៨។

You might like

Leave a Reply

Your email address will not be published. Required fields are marked *