អាជ្ញាធរ ខេត្តកំពង់ធំ ជួសជុល ផ្លូវ លេខ ១០៧ ភ្ជាប់ ស្តុ បភូមិក្តីទៅ ផ្លូវ វាង ក្រុង ស្ទឹងសែនដើម្បី ឆ្លើយតបសំណូមពររបស់ពលរដ្ឋ

កំពង់ធំ  ៖ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២, លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ដឹកនាំសហការីចុះ ពិនិត្យការជួសជុល ផ្លូវ លេខ ១០៧ ភ្ជាប់ ពីភ្លើងស្តុប ភូមិ ក្តីទៅកាន់ ផ្លូវ វាងក្រុង ។

ក្នុង ប្រតិបត្តិការ នេះដែរ លោក លើកឡើងថា ក្រោម ការចង្អុលបង្ហាញ របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ រៀបចំ ឲ្យ បាន ការជួសជុល ផ្លូវ នេះ ជាបន្ទាន់ ដែល ទទួលបន្ទុក អនុវត្តន៍ ដោយ មន្ទីរសារ ធា រណការ និង ដឹកជញ្ជូន ខេត្ត កំ ពង់ធំ ។

លោក បន្តថា ការជួសជុល គឺ ដើម្បី ស ម្រួល ដល់ ការលំបាក របស់ ប្រជាពលរដ្ឋ បណ្តុះ អាសន្ន ក្នុង រដូវវស្សា ដែលមាន ភ្លៀង ធ្លាក់ ច្រើន ពិបាក ក្នុងការ ធ្វើដំណើរ ជាពិសេស ក្មេងៗ ដែល ធ្វើដំណើរ ទៅ សាលារៀន ជា បណ្តុះ អាសន្ន ក្នុង រដូវវស្សា បន្ទាប់ពី រដូវវស្សា នេះ រដ្ឋបាលខេត្ត នឹង ពិនិត្យ លើ លទ្ធភាព ជាក់ស្តែង បន្ត ដើម្បី សាងសង់ឡើង ជូន ប្រជាពលរដ្ឋ ។

ការអនុវត្ត កិច្ចការ នេះ បានបង្ហាញ ការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់ លោក អភិបាលខេត្ត លើ សុខទុក្ខ សំណូមពរ បន្ទាន់ រប ស់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ឆ្លងកាត់ ផងដែរ ។

លោក បញ្ជាក់ បន្ថែមថា កំណត់ ផ្លូវ នេះ មាន ប្រវែង សរុប ជិត ១៥០០ ម៉ែត្រ ប៉ុន្តែ មិន ខូចខាត ទាំងស្រុង នោះទេ ដែល សរុប វែង ត្រូវ ជួសជុល ជាង ៥០០ ម៉ែត្រ ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ ពលរដ្ឋ ដែល រស់ នៅតាម បណ្តោយ ផ្លូវ នេះ សម្តែង នូវ សេចក្តី សប្បាយរីករាយ និង ថ្លែងអំណរគុណ ចំពោះ ការគិតគូរ យកចិត្តទុកដាក់ របស់ លោក អភិបាលខេត្ត អាជ្ញាធរ ក្រុង និង អាជ្ញាធរ សង្កាត់ ព្រៃ តា ហ៊ូ ដែល បាន ទទួល នូវ សំណូមពរ និង ឆ្លើយ តម តាម តម្រូវការ របស់ ពួកគាត់ ។

ក្រុម ប្រជាពលរដ្ឋ បន្ត សំណូមពរ ដល់ អាជ្ញាធរខេត្ត និង មន្ត្រី ជំនាញ ក្រោយពី ជួសជុល រួច និង មាន គម្រោង សាងសង់ ផ្លូវ នេះ ឡើងវិញ សូម រៀបចំ ប្រព័ន្ធ លូ រំដោះ ទឹកភ្លៀង និង បន្ថែម រ៉ឺ ហ្គែ លូ ឲ្យ បាន ច្រើន ដើម្បី ឲ្យ ទឹកភ្លៀង ហូរ បាន លឿន មិន លិច ផ្លូវ ដែល ធ្វើ ផ្លូវ សាងសង់ រួច មាន ភាព រឹងមាំ អាច ប្រើប្រាស់ បានយូរ អង្វែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *