ស្លាប់៣នាក់និងរងរបួស២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករវៀងខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិតនិងកុមាររី០២នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនិងម៉ូតូ ដោយធ្វើដំណើរស្របបទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូលេខ ៨០-៨១ ស្ថិតនៅភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នៅយប់ថ្ងៃទី១៦.០៩.២០២២ វេលាម៉ោង ២១ ៣០នាទី។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករវៀងបានអោយដឹងថា នៅមុនពេលកើតហេតុករថយន្ត Lexus Rx300 ពណ៍កាំមៃ ពាក់ផ្លាកលេខ ព្រះវិហារ 2A-1415 បានបើកបរស្របទិសគ្នាពីជើងទៅត្បូងជាមួយនិងម៉ូតូរបស់ជនរងគ្រោះ លុះមកដល់កន្លែងកើតហេតុរថយន្តបង្ករហេតុបានជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយបណ្តាលអោយស្លាប់ ឳពុក ម្តាយ និងកូនស្រីភ្លាមៗនៅនិងកន្លែង ចំណែកកូនស្រីចំនួន០២នាក់ទៀតរងរបួស។

សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្ត ឈ្មោះ អ៊ុង សុភា ភេទប្រុស  អាយុ ៣០ឆ្នាំ (បើកបរក្នុងស្ថានភាពស្រវឹង)មានទីលំនៅ ភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួនភ្លាមៗ។

ចំណែកឯ ភាគីម៉ូតូម៉ាក ហុងដាC125 ឆ្នាំ2013 ពណ៍ខ្មៅ គ្មានផ្លាកលេខ  អ្នកបើកបរម៉ូតូឈ្មោះអេត ថុន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  ( ស្លាប់ )។

១-រួមដំណើរ ឈ្មោះ ហួរ សំអៀន ភេទស្រី ៣៨ឆ្នាំ រស់នៅ ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  ( ស្លាប់ )។

២-រួមដំណើរ ឈ្មោះ ថុន  សាលី ភេទស្រី ០៩ឆ្នាំ រស់នៅ ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  ( ស្លាប់ )។

៣-រួមដំណើរ ឈ្មោះ ថុន  ថាវ៉ាន់ ភេទស្រី ០៤ឆ្នាំ រស់នៅ ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  (  រងរបួស )។

៤-រួមដំណើរ ឈ្មោះ ហួរ  តឿ ភេទស្រី ០២ឆ្នាំ រស់នៅ ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះ

វិហារ  ( រងរបួស )។

សមត្ថកិច្ចបានបន្ថែមថា មូលហេតុបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់ដល់ទៅ០៣នាក់នេះដោយសារតែអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពស្រវឹងនិងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ចំណែកឯសាកសពបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណេកឯសម្ភារ:វត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *