ព្រះវិហារ៖ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជួរមុខ មានកងពលធំអន្តរាគមន៍លេខ៣ កងពលតូច លេខ៧/៨/៩ចំណ៕កងពលធំ កងពលតូចអន្តរាគមន៍លេខ ១២៨ខេត្តស្ទឹងត្រែង និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ក្នុងពិធីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតខ្មែរ ស្ថិតនៅក្នុងទីបញ្ជាការ កងពលធំពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃ ទី១៦ ខែកញ្ញ ឆ្នាំ២០២២។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឡើងរាយការណ៍ជូនថ្នាក់ដឹកនាំ គណៈអភិបាលរាជធានីភ្នំពេញ អំពីសភាពការណ៍រួមដែលកើតមាន នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ របស់អង្គភាពទាំងនាពេលកន្លងមក និងនៅគ្រាបច្ចុប្បន្ន តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ថាស្ថានភាពនៅទីនេះ គឺគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីសភាពការណ៍ព្រំដែនមានសភាពស្ងប់ស្ងាត់យ៉ាងណាក្តី ក៏កម្លាំងកងទ័ពជួរមុខទាំងអស់ នៅតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ដោយមិនបណ្តោយឲ្យសត្រូវ ចូលឈ្លានពានបានជាដាច់ខាត។
ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំជាពិសេសដល់នាយទាហាន នាយទាហានរង ពលទាហានគ្រប់តំបន់ និងគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវការពារសន្តិភាព និងឲ្យយល់ពីតម្លៃ និងអត្ថន័យ នៃសន្តិភាព, អរគុណសន្តិភាព, ព្រោះសន្តិភាពនេះ បានកើតឡើងពីស្នាដៃ ពីញើសឈាម ពិតៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានតស៊ូ កសាងឡើងដ៏លំបាកបំផុតជិត៣០ឆ្នាំកន្លងមកនេះ បើគ្មានសម្តេចតេជោ ក៏គ្មានសន្តិភាព បើគ្មានសន្តិភាព ក៏គ្មានថ្ងៃនេះដែរ ។
ឯកឧត្តម បានថ្លែងលើកទឹកចិត្ត ដោយកោតសរសើរ ដល់នាយទាហាន និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងយកអស់កម្លាំងចិត្តកម្លាំងកាយ មិនគិតពីការនឿយហត់ ក្នុងការការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានបាន បើទោះបីរដូវនេះជារដូវបុណ្យភ្ជុំបិណ្ឌយ៉ាងណាក្តី ក៏យុទ្ធមិត្តទាំងអស់មិនដែលត្អូញត្អែរនោះដែរ។
ឈ្លាតក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក៍បានពាំនាំផ្តាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ចំពោះនាយ នាយរង និងពលទាហាន ដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ហើយសម្តេចទាំងពីរ និងថ្នាក់ដឹកនាំកងយោធពលខេមរៈភូមិន្ទ នៅតែគិតគូខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ទីណាកងទ័ពមានការលំបាក ទីនោះមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច៕SKS