ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ អតីតយុទ្ធជន និងពលរដ្ឋក្រីក្រ១០គ្រួសារនៅស្រុកទឹកផុសនិងស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ បាទឧបត្ថម្ភដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋក្រីក្រចំនួន ១០ គ្រួសារ មកពីស្រុកទឹកផុស និងស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង ក្នុងឱកាសកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះតាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានដឹកនាំក្រុមការងារមនុស្សធម៌អង្គភាពបានចុះនាំយកអំណោយជាអង្ករនាំយកអង្ករចំនួន 500 គីឡូក្រាម មី 10 កេះ ត្រីខ 10 យួរ ទឹកត្រី 10 យូរ ទឹកស៊ីអ៊ីវ 10យួរ អាវរងា 10 មុងដប់ ជែល៣០ និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះផងដែរអភិបាលស្រុកទាំងពីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនិងលោកជំទាវដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ឆ្នាំងនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវដែលលោកទាំងទ្វេតែងតែគិតគូរសុខទុក្ខរបស់អតីតយុទ្ធជននិងប្រជាពលរដ្ឋជួបការលំបាកក្រីក្រទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយនិងសុំឲ្យលោកជួបតែសេចក្តីសុខគ្រប់កិច្ចការងារទាំងអស់ដើម្បីដឹកនាំនាវាកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *