ព្រះវិហារ÷ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៥រោជខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ខែ កញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ដឹកនាំដោយ លោក សេង ពិសិដ្ឋ ប្រធានក្រុមការងាផ្នែកព័ត៌មានប្រតិកម្មរហ័សនៃសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ តំណាងលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត និងមានការចូលរួមពីលោក លី សុផាត អនុប្រធានសាខាសមាគមខេត្ត លោក ហាយ សឿន ប្រធានអនុសាខាសមាគម ស្រុកត្បែងមានជ័យ រួមសមាជិក សមាជិការ បាននាំទេយ្យទានចង្ហាន់បិណ្ឌបាត ទៅវេប្រគេនព្រះសង្សក្នុងវេនបិណ្ឌទី៥ ស្ថិតនៅវត្តវិមុត្តិសែនជ័យ (ហៅវត្តព្រៃកែង)នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ ក្នុងឱកាសនោះផងដែរ ក្រុមការងារបានពន្យល់ណែនាំលើកយកគំនិត «បណ្តុះ ពង្រឹង គំនិត ថែរក្សា ស្រឡាញ់ សន្តិភាព» និងបានពាំនាំប្រសាសន៍ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណះអចិន្រ្តៃយ៍ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ឯកឧត្តម បណ្ឌិត មុិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត រួមនិងលោកវេជ្ជ បណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្តជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលអញ្ជើញមកក្នុងវេនបិណ្ឌទី៥នេះផងដែរ៕SKS