សមត្ថកិច្ចចម្រុះវ៉ៃខ្នោះឈ្មួញ ដឹកផលអនុផលព្រៃឈើខុសច្បាប់ម្នាក់ចាត់ការតាមនិតិវិធី

កំពង់ធំ ៖ ល្ងាចថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ជារបស់ឈ្មួញឈ្មោះទៀប ធួក ដុះស្លែរ នៅក្នុងខេត្តកំពង់ធំ ។ ប្រតិបត្តិការបង្ក្រាបនេះតាមបណ្តារផ្លូវក្រវ៉ាតក្រុង ត្រង់ចំណុចផ្លូវចូលវត្តក្តីដូង ស្ថិតសង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន.កំពង់ធំ។ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយ លោកតិប ញាតា នាយអធិការដ្ឋានខាងជើងបឹងទន្លេសាប សហការណ៍ជាមួយកម្លាំងអាវុធហត្ដខេត្ត កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ។សមត្ថកិច្ចបានអោយដឹងថា ឈ្មួញឈ្មោះទៀប ធួក ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្លាំងសមត្ថកចិ្ចបានធ្វើការស្រាវជ្រាវអស់ជាច្រើនខែ រហូតឈានមកដល់ការឃាត់ខ្លួន រួមទាំងវត្ថុតាងមានរថយន្តការ៉េ ផ្ទុកទៅដោយផលអនុផលព្រៃឈើជាច្រើនម៉ែត្រគូបផងដែរ ។សមត្ថកិច្ចបានបន្ថែមទៀតថា ឈ្មួញខាងលើនេះសមត្ថកិច្ចធ្លាប់បានធ្វើការអប់រំជារឿយៗ រួមទាំងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំម្តងដែរ តែជនខាងលើនេះពុំមានការរាងចាលឡើយ ហើយបានបង្កភាពចលាចលក្នុងបណ្តាញសង្គម និងតាមទីសាធារណៈផងដែរ  ។សមត្ថកិច្ចជំនាញបានបង្ហើបថា ជនល្មើសខាងលើនេះបានធ្លាប់ធ្វើសកម្មភាព គម្រាមកំហែងសមត្ថកិច្ច គម្រាមយកសាំងដុតរថយន្ត និងយកសាំងដុតខ្លួនឯង ជាហូហែរ អោយតែសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តដឹកផលអនុផលព្រៃឈើនោះ « តើមានច្បាប់អនុញ្ញាតិ ឬក៏គ្មានច្បាប់» ។សមត្ថកិច្ចជំនាញបានបញ្ជាក់ថា យោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២)ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។ មាត្រា ៩៧- ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពីប្រាំ (៥)ឆ្នាំ ទៅដប់ (១០)ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូតកិច្ចព្រម ព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងកំទេចចោលវត្ថុតាងក្លែង ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស ។ និងមាត្រា៩៨- ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ២ ដែលត្រូវជាប់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅមួយរយលាន (១០០.០០០.០០០)រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស។លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់អោយដឹងថា ផ្តាំផ្ញើអោយប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីព្រៃឈើ និងឈប់ប្រព្រឹត្តិបទល្មើសព្រៃឈើ និងការកាប់រានដីព្រៃ របស់រដ្ឋ។ ចំពោះ ឈ្មោះទៀប ធួក នោះ កន្លងមកមានការប្រព្រឹត្តិបទល្មើស ដុតបំផ្លាញវត្ថុតាងផងដែរ។ទន្ទឹមនោះដែលអាវុធហត្ថខេត្តកំពង់ធំបានប្រាប់ថា នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ទៀប ធួកនេះបានឆ្លើយសារភាពថា ការដឹកជញ្ជូនផលអនុផលព្រៃឈើនេះ គឺគ្មានច្បាប់ទេ ។បច្ចុប្បន្នសមត្ថកិច្ចចម្រុះបានបញ្ជូនខ្លួនជនល្មើស និងវត្ថុតាងមួយចំនួនមកកាន់នាយផ្នែករដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំចាត់ការតាមនិតិវិធីច្បាប់៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *