ឧត្តមសេនីយ៍ទោ វ៉េង សុខហេង នាយក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានដឹកនាំ នាយទាហានចំណុះនាយកដ្ឋានព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ឯក សាំង វណ្ណះ

ដោយ៖ សេង ពិសិដ្ឋ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ទោ វ៉េង សុខហេង នាយកនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហានចំណុះនាយកដ្ឋានព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ឯក សាំង វណ្ណះ អ្នកអានព័ត៌មាន និងជាពិធីករក្នុងកម្មវិធីផ្សេងៗរបស់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥  TV5និងបំពាក់ឋានន្តរសក្តិជាកិច្ចមច្ឆាមរណៈថ្នាក់ឧត្តមសេនីយ៍ត្រី ជូនលោក សាំង វណ្ណះ ព្រមទាំងបាននាំយកថវិកាសហសង្រ្គោះរបស់នាយកដ្ឋានព័ត៌មានចំនួន៥លាន និងថវិកាពីមិត្តភក្តិមួយចំនួនថែមទៀតជូនដល់គ្រួសារសពដែលជាការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំសោកស្តាយជាមួយក្រុមគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធលោក សាំង វណ្ណះ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *