លោកតា លោកយាយ ជរា ពិការមានជីវភាពខ្វះខាត២គ្រួសារទទួលអំណោយពីឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារៈ នៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ឌ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ផ្ដល់ជូនដល់ពលរដ្ឋក្រីក្រជរានិងពការ ដល់លំនៅដ្ឋាន ចំនួន ០២គ្រួសារ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ដព្រះវិហារ។

ទន្ទឹមនោះដែរ ឯកឧត្ដម មេបញ្ជាការបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុកពីសំណាក់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អបរិបូរ។ គ្រួសារដែលបានចុះសួសុខទុក្ខរួមមាន ៖ ១.លោក តា ម៉ៅ សីហៈ អាយុ៨០ឆ្នាំ និងលោកយាយ កុក ឈុនហេង អាយុ៦៥ឆ្នាំ  រស់នៅពីនាក់តានិងយាយ ទទួលបានអំណោយរួមមាន ៖ ១.អង្ករ ១ប៉េ ស្មើ៣០គីឡូក្រាម/២.មុីម៉ាម៉ា ១កេស/៣.ត្រីខ ១យួរ/៤.ទឹកសុទ្ធ ១កេស/៥.ប៊ីចេង ១កញ្ចប់/និងថវិការចំនួន ១០០,០០០រៀល។គ្រួសារទី២.លោកតា សៀង គឹមសេង អាយុ៧៧ឆ្នាំ ពិការភ្នែក និងលោកយាយ ឃាង ដានី អាយុ៧២ឆ្នាំ រស់នៅពីនាក់តានិងយាយ ទទួលបានអំណោយរួមមាន៖  ១.អង្ករ ២ប៉េ ស្មើ៦០គីឡូក្រាម/២.មុីម៉ាម៉ា ១កេស/៣.ត្រីខ ១យួរ/៤.ទឹកសុទ្ធ ១កេស/៥.ប៊ីចេង ១កញ្ចប់/និងថវិការចំនួន ១០០,០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *