ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះជួយស្រុកឆែប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋក្រីក្រលំបាកដល់លំនៅដ្ឋាន ចំនួន ០៣គ្រួសារ ស្ថិតនៅស្រុកឆែប ខេត្ដព្រះវិហារ ។
ក្នុងឱកាសនោះដែរឯកឧត្តម មេបញ្ជាការ ក៏បានពាំនាំយកនូវប្រសាសនផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងបីគ្រួសារ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាកគ្រប់ៗគ្នាដោយមិនទុកអោយបងប្អូនណាម្នាក់ពីបាករឺអត់ឃ្លាននោះឡើយ។
អំណោយដែលត្រូវប្រគល់ជូនរួមមាន មានគ្រឿងឧបភោគ បរិភោគ និងថវិការ១គ្រួសា២០ម៊ឺនរៀល ចំណែកគ្រួសារលោកតាអាយុ១០៥ឆ្នាំទទួលថវិការចំនួន ២៧០,០០០រៀលផងដែរ៕