ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដចុះជួយស្រុកឆែប បានអញ្ជើញប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ដសុវណ្ណគិរី(វត្ដឆែប) នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ កងកម្លាំងទាំងបី ព្រមទាំងលោកយាយលោកតាពុទ្ធបរិស័ទចំណុះជើងវត្ដជាច្រើនរូបផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានមានប្រសាសន៍ថាក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះវត្តអារាមទាំងឡាយក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកក៏បានបង្កើតឡើងនិងរៀបចំឡើងវិញសាជាថ្មីធ្វើអោយវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅមុខជាលំដាប់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ប្រធាន បាននាំយកទេយ្យទានសម្ភារៈបរិក្ខារមួយចំនួន
និងបច្ច័យចំនួន ៤,៨៧៥,០០០រៀល ,បច្ច័យរបស់រដ្ឋបាលស្រុកឆែប ចំនួន ១,១៥០,០០០រៀល និងបច្ច័យរបស់ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ដ ចំនួន ៣,៥៤២,០០០រៀល, សរុបបច្ច័យចំនួន ៩,៥៦៧,០០០រៀលផងដែរ៕