កំពង់ធំៈ កុមារី ពីរ នាក់ បាននាំគ្នា អង្គុយលេង ក្បែរ មាត់ ស្ទឹងសែន ខណៈពេល ឈប់ លេង បាននាំគ្នា ចុះ តាម ជណ្តើ រមាត់ ស្ទឹងសែន លាងដៃ ដោយ មិនបាន ប្រយ័ត្ន រអិល ជើង ធ្លាក់ចូល ទឹកស្ទឹង ទាំងពីរ នាក់ តែ បាន អ្នក ក្បែរៗ ឃើញ ក៏ ជួយសង្គ្រោះ ទាន់ពេល បាន កុមារី ម្នាក់ តែ ម្នាក់ទៀត លិច ទឹក បាត់ នៅ ល្ងាច ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅ ចំណុច ម្តុំ ពោងទឹក ស្ថិតក្នុង សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
យោងតាម ប្រភព នៅ កន្លែងកើតហេតុ បានឱ្យដឹងថាៈ ក្មេងស្រី ពីរ នាក់ ដែល គេ ស្គាល់ ថា ជា សិស្សសាលា ក្រុង ស្ទឹងសែន បាន ចុះ លាងដៃ នៅ មាត់ទឹក ដោយសារ នៅ ចំណុច នោះ មាន ទឹក ហូរ ខ្លាំង បណ្ដាល ឲ្យ ក្មេងស្រី ទាំងពីរ នាក់ នោះ បាន លង់ទឹក នៅតាម ដងស្ទឹង សែន នេះ ។
លោក.វរះសេនីយឯក គឹម សុខ មករា អធិការ ក្រុង ស្ទឹងសែន បានឱ្យដឹងថាៈ កុមារី លង់ទឹក មិនទាន់ រកឃើញ មាន ឈ្លោះ ធឿន សុខ រក្សា អាយុ ៩ ឆ្នាំ ចំណែក កុមារី រងគ្រោះ ម្នាក់ទៀត ឈ្មោះ រុំ សុ វណ្ណា រី អាយុ ៩ ឆ្នាំ ដូចគ្នា ។
ខណៈពេល នេះ អាជ្ញាធរ និង សមត្ថកិច្ច និង ក្រុមគ្រួសារ សាច់ញាតិ កំពុង ញាប់ដៃ ញាប់ជើង ក្នុងការ ស្វែងរក សាក សព ចំណែក កុមារី ម្នាក់ទៀត កំពុង ជួយសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យខេត្ត៕