កិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីប្រកាស កំណត់ តំបន់ វិនិច្ឆ័យ សម្រាប់ ការចុះបញ្ជី ដីធ្លី មាន លក្ខណៈ ប្រព័ន្ធចំនួន១៥ភូមិ ក្នុងស្រុកពញាឮ

ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងភូមិស្លែង ភូមិតាពេទ្យ ភូមិត្រពាំងរបង ភូមិថ្មី ភូមិត្រពាំងវាល ភូមិព្រៃសុពណ៌ ភូមិតាគោ ភូមិពពែ ភូមិត្រពាំងសង្កែ ភូមិត្បូងវត្ត ភូមិត្រពាំងព្រលិត ភូមិតាតូច ភូមិជ្រៃលាស់ ភូមិតាជៃ និងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងត្រូវត្រៀមឯកសារពាក់ព័ន្ធរួមមាន៖លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើមដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងងាយស្រួលចេញប្លង់កម្មសិទ្ធជូនបងប្អូនដោយស្របច្បាប់នេះជាការអំពាវនាវរបស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងវត្តកែវមូលី។

លោក ព្រំ ឆាត បានបន្តថា៖ គោលបំណង នៃ ការប្រជុំ ផ្សព្វផ្សាយ ថ្ងៃនេះ គឺ ដើម្បី ផ្សព្វផ្សាយ ជា សាធារណៈ នូវ ដំណើរការ ចុះបញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ រួមមាន ការកំណត់ ព្រំដី ការវាស់វែង និង ការវិនិច្ឆ័យ ដែល អនុវត្ត ផ្ទាល់ ដោយ មន្ត្រី ជំនាញ នៃ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត សហការ ជាមួយ អាជ្ញាធរ ដែនដី និង មន្ទីរអង្គភាព គ្រប់គ្រង ដី រដ្ឋ ដែល ពាក់ព័ន្ធ។

លោកបានបន្ថែមថា៖ការចុះបញ្ជី ដីធ្លី នេះ គឺ ត្រូវ ចុះបញ្ជី ទាំង ដីឯកជន ទាំង ដី រដ្ឋ ដែល អនុវត្ត ទៅតាម នីតិវិធី និង បច្ចេកវិទ្យា ទំនើប មាន តម្លាភាព និង ការ ទទួលខុសត្រូវ ដែល ប្រទេស ជឿនលឿន លើ ពិភពលោកកំពុង អនុវត្ត ហើយ មាន ប្រសិទ្ធិភាព លើ ការគ្រប់គ្រង ដីធ្លីនេះ ជា ប្រការ សមស្រប បំផុត ដែល បានកំណត់ នៅក្នុង គោល នយោបាយ ដីធ្លី របស់ រាជរដ្ឋាភិបាល ដើម្បី កាត់ បន្ថយ ភាពក្រីក្រ ទំនាស់ ដីធ្លី នៅក្នុង សង្គម និង ការអភិវឌ្ឍ ប្រទេសជាតិ ។

លោក បានបន្ថែមថា៖ក្រោយពី ការចុះបញ្ជី ដីធ្លី នេះ រួច ប្រជាពលរដ្ឋ ដែលជា ម្ចាស់ ក្បាលដី អ្នកកាន់កាប់ ទទួលបាន ប័ណ្ណកម្មសិទ្ធិ ហើយ តាមរយៈ នៃ ប័ណ្ណកម្មសិទ្ធិ នេះ បងប្អូន ប្រជាពលរដ្ឋ និង ក្លាយជា ម្ចាស់ ដី ពិតប្រាកដ មាន សិទ្ធិ ស្របច្បាប់ ក្នុងការ កាន់កាប់ ប្រើប្រាស់អាស្រ័យ ផល និង ចាត់ចែងមិន ត្រឹមតែ ប៉ុណ្ណោះ ប ណ្ណ័ កម្មសិទ្ធិ នេះ គឺជា ឯកសារ គតិយុត្ត សំរាប់ ជា សំអាងនៅពេល មាន ជំលោះ កើតឡើងបញ្ជាក់ថា ខ្លួន ជា ម្ចាស់ ដីធ្លី ពិតប្រាកដ ។

ក្នុងឱកាសនោះ លោក ថន សុវណ្ណា អភិបាលស្រុក ពញាឮ បានមានប្រសាសន៍ថា៖ក្រោយពី ការចុះបញ្ជី ដីធ្លី នេះ រួច ប្រជាពលរដ្ឋ ដែលជា ម្ចាស់ ក្បាលដី អ្នកកាន់កាប់ ទទួលបាន ប័ណ្ណកម្មសិទ្ធិ ហើយ តាមរយៈ នៃ ប័ណ្ណកម្មសិទ្ធិ នេះ បងប្អូន ប្រជាពលរដ្ឋ នឹង ក្លាយជា ម្ចាស់ ដី ពិតប្រាកដ មាន សិទ្ធិ ស្របច្បាប់ ក្នុងការ កាន់កាប់ ប្រើប្រាស់អាស្រ័យ ផល និង ចាត់ចែងមិន ត្រឹមតែ ប៉ុណ្ណោះ ប ណ្ណ័ កម្មសិទ្ធិ នេះ គឺជា ឯកសារ គតិយុត្ត សំរាប់ ជា សំអាងនៅពេល មាន ជំលោះ កើតឡើងបញ្ជាក់ថា ខ្លួន ជា ម្ចាស់ ដីធ្លី ពិតប្រាកដ ។

លោកអភិបាលស្រុកក៏បានកោតសរសើរ ដល់មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោ ង ដី ខេត្តកណ្តាល ដែលបាន ខិតខំ ប្រឹងប្រែង សម្រេច លទ្ធផល ក្នុង ការចុះបញ្ជី ប្រមូល ទិន្នន័យ ក្បាលដី និង អ្នកកាន់កាប់ ដី ដែល កំពុង អនុវត្ត ចុះ កំណត់ ព្រំ វាស់វែង ផ្សព្វផ្សាយ កំណត់ តំបន់ វិ និច្ឆ័ យ ក្នុងភូមិទាំង១៥ នៃឃុំជ្រៃលាស់ដើម្បី ចុះបញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ និងចេញ ប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បាន ស្នើ ដល់ ប្រជាពលរដ្ឋ ត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងផ្តល់ ការគាំទ្រ យោគយល់ និង ផ្តល់ កិច្ចសហការ ជាមួយ ក្រុមការងារ មន្ត្រី ជំនាញ ក្នុង ដំណើរការ ចុះបញ្ជី ដី ធី មាន លក្ខណៈ ជា ប្រព័ន្ធ នេះ អោយបាន ជោគជ័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *