បង្ក្រាបមុខសញ្ញាលក់គ្រឿងញៀនតាមទូកមួយសម្បុកឃាត់បាន៥នាក់

កណ្តាល ៖ ជនសង្ស័យ៥នាក់ត្រូវបានប៉ូលិសស្រុកពញាឮ ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនដ៏ច្រើន និង ប្រើប្រាស់អាវុធច្នៃខុសច្បាប់ កាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣និង ៣០នាទីរសៀល នៅចំណុចផ្ទះជនសង្ស័យឈ្មោះរស់ ធារ៉ា និង លើទូកឈ្មោះ ចាន់ រតនា  ហៅង្វៀង រ័ត្ន ហៅអាយូ នៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ រស់ ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន រស់នៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ,២-ឈ្មោះ អឿន  ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ធ្លាប់ជាប់ពន្ធនាគារ,៣-ឈ្មោះ អ៊ុក ចន្ថា ហៅថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបកម្មករផ្សាដែក រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ,៤-ឈ្មោះ យ៉ យ៊ាំងតេវ ភេទប្រុស ជនជាតិវៀតណាម មុខរបរលក់ថ្នាំញៀន ( អ្នកដឹកជញ្ជូនថ្នាំ)រស់នៅភូមិពោធិ៍មង្គល សង្កាត់-ខណ្ឌព្រែកព្នៅ ,ជនសង្ស័យរូបនេះមានរបួស បែកឆ្អឹងកែងជើងខាងស្តាំ ដោយសារលោតពីលើផ្ទះកើតហេតុ មកដីមានកម្ពស់ប្រមាណពី ៨ ទៅ ១០ ម៉ែត្រនិង៥-ឈ្មោះ ចាន់ រតនា  ហៅង្វៀង រ័ត្ន ហៅ អាយូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម  មុខរបរលក់ថ្នាំញៀន រស់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ( មានសារធាតុញៀនក្នុងទឹកនោមទាំង៥នាក់)  ។

វត្ថុតាងចាប់យកនៅ២គោលដៅ គឺគោលដៅទី១ផ្ទះជនសង្ស័យ រស់  ធារ៉ា និង នៅគោលដៅទី២ ក្នុងទូកម៉ាស៊ីនជនសង្ស័យឈ្មោះចាន់ រតនា ហៅង្វៀង រ័ត្នហៅ អាយូ និងឈ្មោះ យ៉ យ៊ាំងតេវ រួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន ហៅម៉ាទឹកកក១២កញ្ចប់ ( កញ្ចប់ធំ០១កញ្ចប់,តូច១១កញ្ចប់) ទម្ងន់សរុប១០០៧,៦៨ ក្រាម, ២-សារធាតុញៀនប្រភេទយ៉ាម៉ាគ្រាប់( WY )៥កញ្ចប់សរុប៩១៣គ្រាប់ មានទម្ងន់សរុប៨៣ ,៣៤ក្រាម , ៣-ជញ្ជីងអេឡិចត្រូនិច ០២ គ្រឿង, ៤-ទូរសព្ទចម្រុះ៧គ្រឿង ,៥-អាយផេត១គ្រឿង,៦-ឧបករណ៍ច្រកវេចខ្ចប់និងប្រើប្រាស់សារធាតុញៀនមួយចំនួន,៧-អាវុធកែច្នៃបាញ់គ្រាប់ឃ្លី ១ដើម,៨-ដាវដែក២ដើម ,៩-វិទ្យុទាក់ទងធុនតូច២គ្រឿង, ១០-ម៉ូតូ១គ្រឿងម៉ាក X Rពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1FI-4909,១១-រថយន្ត ១គ្រឿង ម៉ាកCAMRY(ហើម)ពណ៌ខ្មៅ ស្លាកលេខដោះចេញ,១២-ស្លាកលេខយានយន្ត៣សន្លឺក ,១៣-ទូកម៉ាស៊ីន០១គ្រឿង ហៅទូកស្មាច់ប៉ាឡា ។

ប៉ូលិសបន្តថា ដំបូងមានមហាជនបានរាយការណ៍មកផ្នែកជំនាញថា«មានជនសង្ស័យ ខាងលើ កំពុងប្រមូលផ្តំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងផ្ទះជនសង្ស័យឈ្មោះ រស់ ធារ៉ា ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងប៉ូលិសស្រុក បានចុះដល់កន្លែងកើតហេតុឃើញជនសង្ស័យ  ភ្លាមនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះខាងលើ និងឆែកឆេរ រកឃើញចាប់យកវត្ថុតាង និងនាំខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ មកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យឈ្មោះ រស់ ធារ៉ា បានសារភាពថា «ខ្លួនទិញថ្នាំញៀននេះ ពីឈ្មោះចាន់  រតនា ហៅង្វៀង រ័ត្ន ហៅអាយូ  ទិញម្តងៗ ចាប់ពីមួយលានរៀល»។ ចំណែកជនសង្ស័យឈ្មោះ ចាន់ រតនា ហៅង្វៀង រ័ត្ន ហៅ អាយូ  និង ឈ្មោះ យ៉ យ៊ាំងតេវ  បានសារភាពថា «បានយកថ្នាំញៀន មកលក់ឱ្យឈ្មោះ រស់ ធារ៉ា ពិតមែន ដោយធ្វើដំណើរតាមទូកម៉ាស៊ីន ហៅ ទូកស្មាច់ប៉ាឡា ដោយទីញពីឈ្មោះ មី ជនជាតិវៀតណាម ផ្ទះនៅភូមិកណ្តាល សង្កាត់- ខណ្ឌព្រែកព្នៅ »។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *