ព្រះវិហារៈ សមត្ថកិច្ចនគលបាលស្រុកសង្គមថ្មីបានតាមប្រម៉ាញ់ឈានទៅដល់ការឃាត់ខ្លួនឪពុកចិត្តតិរច្ឆានវ៉ាយដំមកលើរូបកូនស្រីដូចសត្វធាតុ។
ហេតុការប្រើអំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៨/៣០នាទីព្រឹកថ្ងៃ ទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិខ្នរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្រោយពីបានដឹងហេតុការរួចមក ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានបញ្ជាផ្ទាល់ទៅលោក វរៈសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី ចុះធ្វើការស្រាវជ្រៀលនិងធ្វើការឃាត់ខ្លួនឪពុកចិត្តតិរច្ឆានមកសួនាំនិងចងក្រងសុំណុំរឿងតាមនិតិវិធីច្បាប់និងបញ្ជូនមកស្នងការនគរបាលខេត្តចាត់ការបន្ត។
ជនសង្ស័យជាឪពុកចិត្តតិរច្ឆានមានឈ្មោះ សន សំណាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំណែកយុវតីរងគ្រោះឈ្មោះ យ ណ ស ភេទស្រីអាយុ១៨ឆ្នាំរស់នៅជាមួយឪពុកក្នុងភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕SKS