គោយន្តកន្ត្រៃបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសស្រាល២នាក់

កំពង់ធំ៖  នៅវេលាម៉ោង០៩:៣៥នាទី  ថ្ងៃទី១៥  ខែកក្កដា  ឆ្នាំ២០២២  នេះ  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងគោយន្តកន្ត្រៃនិងម៉ូតូ ខណៈកំពុងបេីកបរស្របទិសគ្នា  ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះកេីតឡេីងនៅចំណុចស្ពានអូរចាក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ប្រសាទសំបូរ បើកបរស្របគ្នា ។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនដំបូងគេឃេីញគោយន្តកន្ត្រៃ  និងម៉ូតូបេីកបរស្របទិសគ្នា  លុះពេលចុះជម្រាលគោយន្តកន្ត្រៃចាប់ហ្វ្រាំងមិនជាប់  ក៍បុកម៉ូតូតែម្តង  ។

សមត្ថកិច្ចបានឲ្យដឹងថាគោយន្តកន្ត្រៃខាងលេីបើកបរ ដោយឈ្មោះ ប៉ុន រ៉ុន ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិសំអោងឃុំមានរិទ្ធស្រុកសណ្ដាន់។  ដោយឡែកម៉ូតូម៉ាកឌ្រីមC125ស៊េរីឆ្នាំ២០១៧  ផ្លាកលេខ1A6788 ពណ៌ខ្មៅបើកបរដោយ  ឈ្មោះ ហុម មឿន ភេទប្រុសអាយុ៧១រស់នៅភូមិចុងព្រៃឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ រងរបួសស្រាល  ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ រស់ រនភេទស្រីអាយុ៦៥ឆ្នាំរស់នៅភូមិចុងព្រៃភូមិកំពង់ស្វាយស្រុកកំពង់ស្វាយត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ  ស្លាប់បាត់បង់ជីវិត  និងឈ្មោះ  បូរ៉ា កូវីត  ភេទស្រីអាយុ០៣ឆ្នាំ  រស់នៅភូមិចុងព្រៃឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ  ត្រូវជាចៅអ្នកបើកបរម៉ូតូ  រងរបួសស្រាល។

ក្រោយសពជនរងគ្រោះប្រគល់ឲ្យកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *