រថយន្តដឹកឈើកែច្នៃ តុ ទូ បំភ័ន្តភ្នែកសមត្ថកិច្ចក្រឡាប់ផ្ងារជើងចេញសុទ្ធតែឈើប្រណិត

ក្រចេះ : មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងមួយបានកើតឡើងនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០០២ វេលាម៉ោងប្រហែល ៣ ជាងជិត ៤ ទៀបភ្លឺនៅចំណុចក្បែរអាហារដ្ឋានអូននាងស្ថិត នៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីព្រឹកថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ខាងលើនេះបើកបរទិសដៅមកពីខាងខេត្តស្ទឹងត្រែងលុះមកដល់ ចំណុចកើតហេតុ ទំនងជា ផ្ទុះ កង់បណ្ដាល ឲ្យ រេ ចង្កូត ក្រឡាប់ ធ្លាក់ផ្លូវតែម្តង  ប៉ុន្តែមិនមានគ្រោះថ្នាក់ ដល់ អាយុជីវិតមនុស្សទេ ។

អ្នកបើកបររថយន្តឈ្មោះឈុំ ប៊ុនធឿន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិវាលតូច ឃុំសេដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីកើតហេតុ មន្ត្រីនគរ បាល ផ្នែក ចរាចរណ៍ ផ្លូវគោក នៃ អធិការ ដ្ថា ន ស្រុក ចិត្រ បុរី បាន ចុះទៅស្ទូច យក រថយន្ត ដែល ក្រឡាប់ផ្ទុកដោយឈើ ប្រណិតចេញពី កន្លែងកើតហេតុ ទៅ រក្សាទុក នៅ អធិការ ស្រុក ចិត្រ បុរី ៕

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តសាំយ៉ុងដឹកឈើ ខាង លើគឺមានជាច្រើនគ្រឿងដែលបើកប្រដេញគ្នាពេញផ្លូវ ក្នុងល្បឿនលឿនជារៀងរាល់យប់តាមកំណាត់ផ្លូវជាតិលេខ៧A  ដោយមានដឹកផ្ទុកឈើកែច្នៃរួចតុ ទូ ចងសំពីងសំពោងពីលើនិងផ្នែកខាងក្រោយដើម្បីបំប៉នភ្នែកសមត្ថកិច្ច ។

ប្រភពបន្តថាក្រុមក្បួនរថយន្តដឹកតុទូកែច្នៃបង្កប់ទៅដោយឈើប្រណិតដែលបើកបរល្បឿនលឿនជារៀងរាល់យប់តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅតាមកំណាត់ផ្លូវជាតិលេខ៧ ហើយពលរដ្ឋស្នើសុំឱ្យជំនាញពាក់ព័ន្ធមេត្តាចាត់វិធាននិងត្រួតពិនិត្យលក្ខណៈបច្ចេក ទេស ការបើកបរល្បឿនលឿនបង្កភាពអាណាធិបតេយ្យនិងអសន្តិសុខដល់ប្រជាពលរដ្ឋដែលធ្វើណើនៅតាមផ្លូវថ្នល់សាធារណៈនេះផង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *