ថវិការបេឡាមរណៈសង្គ្រោះចំនួន៨,០០០,០០០រៀលត្រូវបានប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ

ព្រះវិហារ៖នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ រួមជាមួយក្រុមការងារថ្នាក់ខេត្ត អជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញចុះនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨,០០០,០០០៛ ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ។

ក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា បានសម្តែងសេចក្តីសោកស្តាយយ៉ាងពន់ពេកចំពោះគ្រួសារនៃសព ហើយក៏សូមបួថសួងសូមអោយវិញ្ញាណក្ខន្តនៃសពបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារដែលទទួលបានថវិការក្នុងនោះរួមមាន :

១.ឈ្មោះ ឈឹម សេង ភេទស្រី អាយុ៨២ឆ្នាំ ជាគ្រួសារពលី ជាសមាជិកសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានទទួលមរណៈភាពនៅភូមិភារកិច្ច សង្កាត់បា៉លហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទទួលបានថវិកា ៤,០០០,០០០រៀល ។

២.ឈ្មោះ ថោង ផាន ភេទប្រុស អាយុ ៦៩ឆ្នាំ ជាជនពិការ ជាសមាជិកសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានទទួលមរណៈភាព នៅភូមិទួលសុក្រម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក  ខេត្តស្វាយរៀង ទទួលបានថវិកា ៤,០០០,០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *