ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះជួយមូលដ្ឋានឃុំ នាំយក អំណោយស្បៀងអាហាររបស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ នៅឃុំបន្ទាយស្ទោង

កំពង់ធំ÷នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំ។ លោក ប្រេត ម៉េត លីន ប្រធានអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ នៅឃុំបន្ទាយស្ទោង ស្ថិតនៅវត្តពោធិ៍រោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោងបានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះលោកប្រធានអង្គការរ៉ុកហ្វោនដឺសុនខេមបូឌា និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋក៏ដូចជាអតីតយុទ្ធជននៅក្នុងខេត្ត កំពង់ធំទាំងមូល ពិសេសប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ប្រេត ម៉េតលីន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះ ស្រាយនូវរាល់ការលំបាករបស់ប្រជាជនកម្ពុជា អង្គការរ៉ុកហ្វោនដឺសុនខេមបូឌា បានធ្វើសកម្មភាពមនុស្សធម៌ដូចជា ការផ្ដល់នូវស្បៀងអាហាជូនប្រជាពលរដ្ឋក្រីក្រ និងបុកអណ្ដូងទឹកសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសហគមន៍ នៅជាច្រើនខេត្តរួចអស់ហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក ប្រេត ម៉េតលីន ប្រធាន អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ដែលនេះជាលើកទី២ហើយ ដែលលោកបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគ បរិភោគសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំបន្ទាយស្ទោងចំនួន២៥០គ្រួសារជាថ្មីទៀតនៅពេលនេះ ដោយក្នុងមួយ គ្រួសារទទួលបានអង្ករចំនួន ២០គីឡូក្រាម មីជាតិចំនួនមួយកេសនិងត្រីខកំប៉ុងចំនួនមួយយួរផងដែរ   ហើយដែល លើកទីមួយកន្លងមក លោកប្រធានអង្គការរ៉ុកហ្វោដឺសុន ខេមបូឌា បានជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនៅ ឃុំបន្ទាយ ស្ទោងនិងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំចំនួន ៥០០គ្រួសារ និងបុកអណ្ដូងទឹកសម្រាប់ប្រជាពលរដ្ឋប្រេីប្រាសក្នុងសហគមន៍នៅ ឃុំបន្ទាយ ស្ទោង បានចំនួន៨អណ្ដូងរួចមកហើយ ។

ប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ប្រេត ម៉េតលីន ដែលបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោប រិភោគដល់ពួកគាត់ដែលកំពុងមានការខ្វះខាតនៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម អស់លោក លោកស្រីទាំង អស់ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *