(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅ និងស្ថាន ភាពជំនន់ទឹកភ្លៀង ក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ ដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយភ្លៀងបានបន្តធ្លាក់ជាប់គ្នាក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ បណ្ដាលឱ្យលូមួយចំនួនមិនអាចហូររំដោះទឹកទាន់ ធ្វើអោយជំនន់ទឹកភ្លៀងប៉ះពាល់ដល់ខ្នងផ្ទះគ្រួសារអតីតយុទ្ឋជនជនចំនួន 35 ខ្នងផ្ទះក្នុងភូមិឋានរបស់បងប្អូនអតីត យុទ្ធជនលើចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងបានបណ្ដាល ឲ្យប៉ះពាល់ដល់ផលដំណាំរបស់បងប្អូនអតីតយុទ្ជជនយើងផងដែ ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ បានអញ្ជើញអាជ្ញាធរដែនដី និងស្ថាប័នជំនាញធនធានទឹក ដើម្បីរកវិធីដោះស្រាយរំដោះទឹកចេញឲ្យបានលឿនចេញពីក្នុងភូមិឋានរបស់អតីតយុទ្ធជនយើង ជៀសវាងមានផលប៉ះ ពាល់ដល់ផលដំណាំនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
ឧត្តមសេនីយ៍ទោ បានជួបសំណេះសំណាល ជាមួយក្រុមគ្រួសារអតីតយុទ្ធជន នៅតាមខ្នងផ្ទះនិង បាននាំយកស្បៀងអាហារ និងគ្រឿងឧបភោបរិភោគ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោះស្រាយជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន៥គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត ដោយក្នុង មួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយ យួរផងដែរ ។