ខេត្តស្វាយរៀង៖នៅ ព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម យិត ស៊ុនណារ៉ា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំមេសរនិងឯកឧត្តម រ័ត្ន មុន្នី តំណាងឯកឧត្តម មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិបាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន ៥វត្ត វត្តបទុមរង្សី វត្តអង្គរំដេញ វត្តស្វាយថ្លឹង វត្តព្រៃអង្គ និងវត្តព្រៃយាយ ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តបទុមរង្សីហៅវត្តចេកស្ថិតនៅភូមិ ចេក ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ឯកឧត្ដម យិត ស៊ុនណារ៉ា បានមានប្រសាសន៍ថា តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន ។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុងសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ ។ ការហាមប្រាមនេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។
ឯកឧត្ដមបានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ទន្ទឹមទៅនោះរាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋចាប់ដូសទី១រហូតដូសទី៤និងទី៥ក៏ដោយយើងនៅតែភ្លេចចូលរក្សាអនាម័យតាមក្រសួងសុខាភិបាលនិងសូមបន្តបោះឆ្នោះគាំទ្រជួនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិអោយមានការអភិវឌ្ឍន៍រីកចំរើន។ ទេយ្យទាននាំយកមកប្រគេនព្រះសង្ឃនាពេលនេះក្នុងមួយវត្តទទួលបានសម្ភារៈដូចខាងក្រោម÷១.ទៀនវស្សាវត្តបទុមរង្សី ៤ដើមធំ វត្តអង្គរំដេញ ២ដើម វត្តស្វាយថ្លឹង ២ដើម វត្តព្រៃអង្គ ២ដើម វត្តព្រៃយាយ ២ដើម ២.ស្លាដក់ វត្តបទុមរង្សី១០ វត្តអង្គរំដេញ៣ វត្តស្វាយថ្លឹង៣ វត្តព្រៃអង្គ១៦ វត្តព្រៃយាយ១០ ៣.អង្ករ ២០០ គ.ក ៤.ទឹកបរិសុទ្ធវីតាល់ ៥ កេះ ៥.ភេសជ្ជៈ ៥ កេះ ៦.ទឹកស៊ីអ៉ីវ ៥ យូរ ៧.ទឹកត្រី ៥ យូរ ៨.មី ៥ កេះ៩.ទឹកដោះគោ ១ កេះធំ១០.ត្រីខកំប៉ុង ១ កេះ១១.ប្រេងម៉ាស៊ូត ៣០ លីត្រ១២.តែ ៤ គ.ក១៣.ស្កសរ ៥ គ.ក
១៤.ប្រគេនដល់ព្រះសង្ឃ ចំនួន២៨ អង្គរ ក្នុងមួយអង្គ ៥០,០០០ រៀល។
សរុបថវិកា ចំណាយក្នុងពិធីប្រគេនទៀនវស្សា មានដូនខាងក្រោម៖
– ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ថវិការ ១១,៣៣៧,០០០ រៀល
– ឯកឧត្ដម ម៉ឹង កុម្ភៈ ១,២០០,០០០ រៀល – ឯកឧត្ដម ចាន់ សារ៉ាន់ ៥,៤០០,០០០ រៀល
– ឯកឧត្ដម យិត ស៊ុនណារ៉ា ១,៤០០,០០០ រៀល- ឯកឧត្ដម ម៉ៅ ឫទ្ធីថា ៨០០,០០០ រៀល
សរុបថវិកា ២០,១៣៧,០០០ រៀល ៕