ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក អជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះនាំយកថវិកាបេឡាមរណះសង្រ្គោះចំនួន ៨លានរៀលប្រគល់ជូនដល់គ្រួសារសមាជិកអតីតយុទ្ធជនចំនួន០២គ្រួសារ
១.ឈ្មោះ អ៊ីន សារឿន ភេទប្រុស អាយុ៨០ឆ្នាំ មុខសញ្ញានិវត្តជនយោធា ជាសមាជិកសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
២.ឈ្មោះ ស៊ឺម ហាំ ភេទប្រុស អាយុ៧៩ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងការប្រគល់ថវិកាបេឡាមរណះសង្រ្គោះនោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារបានពាំនាំប្រសាសនសួសុខទុក្ខនិងចូលរួមរំលែកទុក្ខ ពីថ្នាក់ដឹកនាំរបស់សមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីងយុទ្ធជនកម្ពុជា ជូនដល់ក្រុមគ្រួសារសពទាំងពីគ្រួសារនៅគុណបំណាច់ដែលបានចូលរួមនៅក្នុងបុព្វហេតុជាតិ ការពារទឹកដីនិងប្រជាជនអោយរួចផុតពីភ្លើងសង្រ្គាប ធ្វើអោយប្រទេសមាន សុខសន្តិភាព មានការអភិវឌ្ឍន នាពេលបច្ចុប្បន្ននេះផងដែរ៕