កម្លាំងសមត្ថកិច្ច ចម្រុះ ចុះ បង្ក្រាប បាន ក្រុម ឧក្រិដ្ឋជន ផលិត និង ជួញដូរ គ្រឿងញៀន ដ៏ ធំ មួយកន្លែង នៅ ក្នុង ក្រុង ស្វាយ រៀង ឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន ៧ នាក់ដោយ ចាប់ រឹបអូស វត្ថុ តាង សង្ស័យ គ្រឿងញៀន ជាង ១ តោន និង ឃ្លាំង ផលិត គ្រឿង ញៀន ១ កន្លែង

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ច ចម្រុះ ចុះ បង្ក្រាប បាន ក្រុម ឧក្រិដ្ឋជន ផលិត  និង ជួញដូរ គ្រឿងញៀន ដ៏  ធំ មួយកន្លែង នៅ ក្នុង ក្រុង ស្វាយ រៀង ដោយ ចាប់ រឹបអូស វត្ថុ តាង សង្ស័យ គ្រឿងញៀន  ជាង ១ តោន និង ឃ្លាំង ផលិត គ្រឿង ញៀន  ១ កន្លែង ។ ករណី នេះ គឺ សមត្ថកិច្ច មន្ទីរ ប្រឆាំង គ្រឿងញៀន និង សមត្ថកិច្ច ផ្សេង ទៀត បាន សហការ  ឡោម ព័ទ្ធ និង បង្ក្រាប តាំងពី ថ្ងៃ ទី ៤ ខែកក្កដា ឆ្នាំ ២០២២ ស ប្ដា ហ៍ មុន មក ម្ល៉េះ មិន ទាន់ ចប់ នៅឡើយ ទេ ។

កិច្ចប្រតិបត្តិ ការ ខាងលើ នេះ ដឹកនាំដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  និងសហការ ចូលរួមមាន មន្ត្រី ជំនាញ នៃ ការិយាល័យ ប្រឆាំង គ្រឿង ញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង សម្របសម្រួល ដោយ លោក ព្រះរាជអាជ្ញា រង នៃ អយ្យការ  អម សាលាដំបូង ខេត្តស្វាយរៀង  ជា ម្ចាស់ ទឹកដី ចុះ ពិនិត្យ ឃ្លាំង មួយ កន្លែង ដែល មាន ស្លាក យីហោ  « ម៉ាស៊ីនកិ នស្រូវ តូច តែ ពេជ្រ » ដែល មាន ទីតាំង ជាប់ ផ្លូវជាតិ លេខ ១ ស្ថិត នៅ ភូមិ ស្វាយ សង្កាត់  ចេក ក្រុង ស្វាយ រៀង បាន រក ឃើញ គ្រឿងញៀន  ដែល ផលិត សម្រេច ជាង ១ តោន ។

ការ ចុះ បង្ក្រាប នៅ វេលា ម៉ោង៨:៣០នាទី យប់ ថ្ងៃ ទី ៤ ខែកក្កដា ឆ្នាំ ២០២២ នៅ ចំណុច “ឃ្លាំង រោង ម៉ាស៊ីនកិនស្រូវ តូច តែ ពេជ្រ”  រក ឃើញ  វត្ថុ តាង សង្ស័យ គ្រឿងញៀន ប្រមាណ  ជាង ១ តោន និង ឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន ៧ នាក់ ។ ក្រោយ ពី ធ្វើការ សាកសួរ ចម្លើយ លើ ជនសង្ស័យ ទើប ឈាន ដល់កំណត់ ទីតាំង ឃ្លាំង ផលិត គ្រឿងញៀន ដ៏ ធំ មួយ កន្លែង ទៀត ។

លុះដល់វេលា ម៉ោង ៧ ព្រឹក ថ្ងៃ ទី ៥ ខែកក្កដា ឆ្នាំ ២០២២ កម្លាំង សមត្ថកិច្ច ចម្រុះ សម្របសម្រួល ដោយ លោក ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តស្វាយរៀង ចុះ ទៅ ឆែកឆេរ ឃ្លាំង មួយ កន្លែង នៅ ជិត ចំណត កាណូត ចាស់ ស្ថិត នៅ ភូមិ ចុង ព្រែក សង្កាត់ ស្វាយ រៀង លទ្ធផល រក ឃើញ វត្ថុ តតាង ម៉ាស៊ីន គ្រឿងចក្រ ស្វ័យប្រវត្តិ សម្រាប់ ផលិត គ្រឿងញៀន ដ៏ ធំ  កំពុង ដំណើរការ យ៉ាង សកម្ម ផលិត គ្រឿងញៀន និង បុគ្គលិក វិស្វករ ផលិត គ្រឿងញៀន ជនជាតិ ចិន ចំនួន ៧ នាក់ និង បុគ្គលិក ជន ជាតិ ខ្មែរ ចំនួន ៥ នាក់ ។

ចំពោះករណី នេះ ដែរ ឯកឧត្តម តូច ប៉ូ លី វ៉ា អភិបាលរងខេត្តស្វាយរៀង និង ជា ប្រធាន លេខាធិការដ្ឋាន ត្រួតពិនិត្យ គ្រឿងញៀន ខេត្ត បបានប្រាប់អោយភ្នាក់ងារយកព័ត៍មានយើងដឹងថា: ករណី នេះ ម្ចាស់ សំណុំរឿង គឺ នគរបាល មន្ទីរ ប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ  ជា អ្នកគ្រប់គ្រង ដូច្នេះ សូម រង់ចាំ ខាង  ក្រសួង ផ្តល់ ព័ត៌មាន និង របាយការណ៍ លទ្ធផល លម្អិត ទើបជម្រាបជូនតាមក្រោយ ។

សូមបញ្ជាក់ផងដែរថា: ចាប់តាំងពីថ្ងៃ ទី ៥ ខែកក្កដា ឆ្នាំ ២០២២ រហូត មក ដល់ ព្រឹក ថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ ២០២២ នេះ ភ្នាក់ងារយកព័ត៌មានយើងពុំ ទាន់ ទទួល បាន ព័ត៌មាន លម្អិត អំពី លទ្ធផល ការ បង្ក្រាប បទល្មើស គ្រឿង ញៀននៅឡើយ ទេ ដោយ សមត្ថកិច្ច ដាក់ កម្លាំង យាមកាម ទីតាំង ទាំង ពីរ ខាងលើ យ៉ាង យកចិត្តទុក ដាក់បំផុត។

ចំណែក ព័ត៌មាន នៅ ទីនោះ  គ្រាន់តែ បង្ហើប ឲ្យ ដឹង ថា ក្រុមការងារ សមត្ថកិច្ច កំពុង ស្រាវជ្រាវ តាម  ប្រមាញ់ មេខ្លោង និង បក្សពួក ក្រុម ឧក្រិដ្ឋជន ផលិត និង ជួញដូរ សារធាតុ ញៀន  ដោយ ខុសច្បាប់ នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *