ឧបការីកសហរដ្ឋអាមេរិកថាអាមេរិកគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននិង ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយ កម្ពុជា

ភ្នំពេញ៖ឧបការរីរដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថាសហរដ្ឋអាមេរិកប្តេជ្ញាចិត្តគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួ យកម្ពុជា។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេ សសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាល ពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សាលោកឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានលើកឡើង ថា គោលបំណងនៃដំណើរទ ស្សនកិច្ចរបស់លោកមមកកាន់កម្ពុជា នៅក្នុង តួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនា ក់ទំនងទ្វេភាគីជាមួយកម្ពុជា។

លោកឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់ លោករដ្ឋមន្រ្តីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាព ជាប្រធានអាស៊ាន របស់កម្ពុជា។

ក្នុងជំនួបលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ ឯកឧត្តម ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជា នូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានកើតសរសើរចំពោះជំនួយមនុស្សធម៌សហរដ្ឋអាមេរិក ដែលបានផ្តល់មកឱ្យកម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំង Pfizer និង Johnson & Johnson ជាង៣លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) ក៏ដូចជាជំនួយអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម បម្រែបម្រួលអាកាសធាតុ ការបោសសម្អាតមីន ជាដើម ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបាន គេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា «ប្រទេស ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទង នឹងកិច្ចស ហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់កា រដាក់ការរឹតត្បិតទិដ្ឋា ការចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ។

នៅក្នុងក្របខណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានសម្តែងនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ (CSP)។

ក្នុងជំនួបលោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណក ម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *