ប្រជាពលរដ្ឋក្រីក្រលំបាកចំនួន០៣គ្រួសារទទួលបានអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក

ព្រះវិហារ៖នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋក្រីក្រលំបាកដល់លំនៅដ្ឋាន ចំនួន ០៣គ្រួសារ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង០៣គ្រួសារ។

ឯកឧត្តមក៏បានបន្តថា សន្តិភាពជាមូលដ្ឋានគ្រឹៈដ៍សំខាន់ឈានទៅរកវឌ្ឍនៈភាព និងជឿនលឿននៅកម្ពុជា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពនឹងនៅបន្តភាពរឹងមាំ មិនបាត់ បង់នោះឡើយ។

ចំពោះគ្រួសារដែលបានចុះសួរទុក្ខរួមមាន ៖

១-លោកយាយ ទិត កាន ភេទស្រី អាយុ ៨២ឆ្នាំទទួលបាន. អង្ករ២បេ. មី២កេស. ទឹកសុទ្ធ២កេស. ទឹកក្រូច២កេស. ទឹកត្រី២យួរ. ទឹកស៊ីអ៊ីវ២យួរ. សារ៉ុង២. ប៊ីចេង២កញ្ចប់. ត្រីខ២យួរ. និងថវិកា ២០ម៉ឺនរៀល ។

២-លោកតា ជុំ ស៊ីន ភេទប្រុស អាយុ ៩៥ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុ សឿង អាយុ៧៧ឆ្នាំ ទទួលបាន ថវិកា ២០ម៉ឺនរៀល. អង្ករ២បេ. ត្រីខ២យួរ. សារ៉ុង២. ប៊ីចេង២បញ្ចប់ ។

៣-ឈ្មោះ សេង សុឃឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ទទួលបាន អង្ករ១បេ. មី១កេស. ទឹកផ្លែឈើ១កេស. តង់១.និងថវិកា២៥ម៉ឺនរៀល ផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *