សេចក្តីជូនដំណឹងស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទះស្រុកកំពង់សីលា ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។

ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង និងអាចឈានទៅផ្អាកចរាចរជាបណ្ដោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។

បច្ចុប្បន្ននេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ មេត្តាជ្រាប សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។

ទទួលបានសេចក្ដីជូនដំណឹងនេះ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *