ឃាត់ខ្លួនបុរសម្នាក់តាមដីការដែលគេចខ្លួនពីខេត្តកំពង់ធំមកស្នាក់នៅខេត្តបន្ទាយមានជ័យពីបទកំហែងយក

(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនបុរសម្នាក់តាមដិការដែលគេចខ្លួនពីខេត្តកំពង់ធំស្នាក់នៅខេត្តបន្ទាយមានជ័យពីបទកំហែងយកដែលឃាត់នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២នេះនៅផ្ទះសំណាក់ស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត។

ជនសង្ស័យមានឈ្មោះ ហ៊ាង លីហាក់ ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេតក្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអះអាងជាអ្នកសារព័ត៌មាន គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ តាមដីការបង្គាប់អោយនាំខ្លួនលេខ៖៦៣ អ ន ខ /២២ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២របស់លោក អែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា៖ដោយយោងតាមសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៧៤ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃើញថាឈ្មោះ ហ៊ាង លីហាក់ មានអត្តសញ្ញាណដូចខាងលើត្រូវបានដាក់ក្រោមការពិនិត្យពីបទ(កំហែងយក ដែលប្រព្រឹត្តនៅចំណុចអូរពសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅអំឡុងឆ្នាំ២០២០កន្លងមកបទល្មើសព្រហ្មទ័ណ្ឌមានចែងនិងផ្ទន្ទាទោសតាមបញ្ញាតិមាត្រា ៣៦៣ និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ អៈអាងថាជាអ្នកសារព័ត៌មានបាននាំយកសាកសួរតាមចម្លើយសារភាពខ្លួនបានគេចចេញពីផ្ទៈនៅខេត្តកំពង់ធំមកស្នាក់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរយៈពេលជាង១០ថ្ងៃ ដែលគេចខ្លួនពីដិការតុលាការអោយហួសសុពលភាពសិនរងចាំមេធាវីចូលធ្វើការជំនួស។ក្រោយសាកសួរហើយបានប្រគល់ជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ ជូនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីអនុវត្តតាមច្បាប់។

ទទួលព័ត៌មានពីខេត្តកំពង់ធំបទចោទប្រកាន់ជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ នេះគឺទាក់ទិននឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថានដែលប្តឹងពីការជំរិតទាប្រាក់(កំហែងយក)។ប្រធានមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖លោកត្រូវបានការគំរាមកំហែងពីឈ្មោះ ហ៊ាង លីហាក់ ថាខ្លួនជាចាងហ្វាងកាសែត និងមានរហ័ស្សនាមជនសារ ដែលបានប្រឌិតរឿងរ៉ាវចោទប្រកាន់ ហើយបង្កើតបណ្តាញសង្គមតាមរយៈ(Messenger និងTelegram)ដើម្បីឆាតសួរនាំនិងគំរាមទាប្រាក់៕sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *