ផ្ទាំងថ្មធំៗបានរមៀលធ្លាក់ពីចង្កេះភ្នំអានសេះ មកលើកំណាត់ផ្លូវ គ្រាមេឃកំពុងធ្លាក់ភ្លៀង កម្លាំងឈជើងការពារព្រំដែន កំពុងសម្រួល ដល់ការធ្វើដំណើរនិងឈានទៅដល់ការបើកច្រកថ្ងៃទី២១ខាងមុខនេះ

ព្រះវិហារ៖ ដោយសារតែអាកាសធាតុមិនអំណោយផលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើអោយផ្ទាំងថ្មធំៗរបេះដាច់ចេញពីចង្កេះភ្នំបានរមៀលធ្លាក់មកលើផ្លូវធ្វើដំណើរ ស្ថិតនៅស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ តំបន់ផ្លូវឡើងទៅភ្នំច្រកអានសេះ ជាប់ព្រំដែនកម្ពជា ថៃ ហេតុការនេះបានកើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តែឡូវមកដល់ថ្ងៃនេះកម្លាំងឈជើងការពារព្រំដែនបានយកត្រាក់ទ័រធ្វើការរុញផ្ទាំងថ្មនោះដាក់ទៅម្ខាងផ្លូវរួចរាល់ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការនាំយកទំនិញផ្សេងៗយកទៅលក់នៅលើតំបន់ច្រកនិងដើម្បីឈានទៅដល់ការបើកច្រកថ្ងៃទី២១ខាងមុខនេះបន្ទាប់ពីបានបិទបញ្ជប់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩អស់រយៈពេលប៉ុន្មានឆ្នាំនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *