ក្រុមការងារមន្រ្តី អភិរក្ស ប្រាសាទព្រះខ័ន បានធ្វើការសម្អាតបរិវេណប្រាសាទអោយមានសោភ័ណភាពប្រាសាទកាន់តែស្រស់បំព្រង

ព្រះវិហារៈ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន គឺត្រូវវេចខ្ចប់កាកសំណល់សំរាមគ្រប់ប្រភេទឲ្យបានល្អ និងយកទៅទុកដាក់តាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រាសាទ ប៉ះពាល់ដល់បរិស្ថាន និងបាត់បង់អនាម័យសាធារណៈផងដែរ។

នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២   ក្រុមការងារមន្រ្តី អភិរក្ស ប្រាសាទព្រះខ័ន បានធ្វើការបោសសម្អាតស្មៅ និង កាត់កូនឈើ ក្នុងបរិវេណខ្លោងទ្វារ ចូលប្រាសាទព្រះខ័ន ហើយនិង សម្អាតបរិវេណប្រាសាទ មេបុណ្យ(ហៅប្រាសាទព្រះថ្កោល) តំបន់ប្រាសាទព្រះខ័ន ស្ថិតនៅភូមិ តាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ការចុះត្រួតពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពនៅរមណីយដ្ឋានប្រាសាទ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម្ពន្ធ ប្រាសាទ ដែលមានរចនាបទបែបបុរាណទាក់ទាញប្រកបដោយសុវត្ថិភាព គួរឱ្យទាក់ទាញ សម្រាប់ទទួលភ្ញៀវទេសចរចូលមកកម្សាន្តនៅលើទឹកដីប្រាសាទ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តបរិវេណប្រាសាទផងដែរ៕ SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *