នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញាតិឲ្យលោកវរនាវីឯក ដូម៉ាស់ ហ្វេដេរិក (Daumas Federic) អនុព័ន្ធយោធាបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការនៃទីស្ដីការក្រសួងការពារជាតិ ក្នុងទីក្រុងភ្នំពេញ

(ភ្នំពេញ)÷ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលសវនាការទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញាតិឲ្យលោកវរនាវីឯក ដូម៉ាស់ ហ្វេដេរិក (Daumas Federic) អនុព័ន្ធយោធាបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការនៃទីស្ដីការក្រសួងការពារជាតិ ក្នុងទីក្រុងភ្នំពេញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងអំពីចំណង

មិត្តភាពជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិល្អលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងតែបានផ្តល់នូវការគាំទ្រ ទាំងស្មារតី សម្ភារៈ ជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំងក៏បានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវកូវីដ១៩ នេះ តាមរយៈការឧបត្ថម្ភជាថវិកា ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយនៅ

ក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ កងទ័ពបារាំង តាមរយ:ស្ថានឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជា នៅសាលានាយទាហានសកម្មត្មាតពង ស្ថាប័នកងរាជអាវុធហត្ថ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ។ ជាការឆ្លើយតប លោកវរនារីឯក ដូម៉ាស់ ហ្វេដេរិក បានសំដែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជា ដែលបានផ្ដល់នូវពេលវេលាដ៏សមគួរអនុញ្ញាតឲ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរូបលោកមកបំពេញការងារនៅកម្ពុជា ។ លោកវរនាវីឯង ដូរម៉ាស់ ហ្វេដេរិក ក៍បានសំដែងពីមនោសញ្ចេតនា ការគោរពស្រលាញ់ចំពោះភាពស្រស់ស្រាយ និងការរាក់ទាក់របស់ប្រជាជនកម្ពុជា ចំពោះលោកព្រមទាំងបានឃើញអំពីវឌ្ឍនៈភាពនៃការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ ។ លោកវរៈនាវីឯក ដូរម៉ាស ហ្វេដេរិក ក៏បានរំលេចអំពីចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធ រវាងរដ្ឋាភិបាល កងទ័ពបារាំង ជាមួយនឹងប្រទេសកម្ពុជា ខណៈដែលរដ្ឋាភិបាល និងកងទ័ពបារាំង ធ្លាប់ជាកម្លាំងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៃប្រទេសបារាំង ដែលបានបំពេញបេសកកម្មនៅកម្ពុជាកាលពីជាង ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះ ក៏អាចជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងបារាំង និងកម្ពុជា ។ ហើយមកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នាជាប់ជាប្រចាំ តាមរយៈការបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងការឧបត្ថម្ភគាំទ្រ ដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាលើការងារថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។ លោក ហ្វេដេរិក ក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរាល់កិច្ចប្រជុំអាស៊ានលើកទី ១៦ និងអាស៊ានបូកប្រចាំឆ្នាំ ២០២២ នេះ ។ ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតផងដែរ លើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់អាស៊ាន នៅក្នុងតំបន់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *