ប្រទេសអារ៉ាប់ប៊ីសាអូឌីតថានឹងយកបទពិសោធន៍នៃការដឹកនំាំរបស់សម្តេចតេជោទៅចែករំលែកក្នុងប្រទេសខ្លួន

ភ្នំពេញ៖ប្រទេសអារ៉ាប់ប៊ីសាអូឌីត សម្តែងការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយថានឹងយក បទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិ កាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង។នេះបើតាមការបញ្ជាក់របស់ អគ្គលេខាធិការអង្គការស ម្ព័ន្ធពិភពអ៊ីស្លាម។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២នៅវិមានសន្តិភាព លោក បណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជានា ពេលនេះ ។ លោកបានចាត់ទុកថា កម្ពុជាជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់ឯកឧត្តម ដែលជា ប្រទេសមួយដែលឯកឧត្តមបានគិតថាមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា ដែលជាទីគោរព ជាទីគំរូសម្រាប់ពិភពលោក។ ក្នុងន័យនេះ លោកបណ្ឌិត មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបានគូសបញ្ជាក់ថា៖« ប្រទេសអារ៉ាប់ប៊ីសាអូឌីត រីករាយណាស់ជាមួយ ការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយនឹងយក បទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង»។   ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក មហាម៉ាត់ អាប់ឌុលការីម ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សុខដុម និយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។  សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ប្រទេសមួយអាចទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ា ងណា កុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រ ប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្តដើម្បីបំ ពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *