អនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តក្រុងព្រះវិហារ នាំយកថវិការប្រគល់ជួនក្រុមគ្រួសារសមាគមជួបទុក្ខលំបាក

ព្រះវិហារៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២ អនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តក្រុងព្រះវិហារ, ដឹកនាំដោយលោក សេង ពិសិដ្ឋ ប្រធានប្រតិកម្មរហ័សសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ និងលោក សុន សុមេធ ប្រធានអនុសាខាសមាគមក្រុងព្រះវិហារ តំណាងលោក វេជ្ជ.ឯកទេស នុត  សុធា ប្រធានសាខាសមាគមខេត្ត បានដឹកនាំសមាជិក សមាជិកា នាំយកថវិកា ចំនួន ៦០០,០០០៛ (ប្រាំមួយរយពាន់រៀលគត់) ធ្វើការប្រគល់ជូនលោក ប៊ិច ភារ៉ូ អនុប្រធាន អនុសាខាសមាគមក្រុងព្រះវិហារ ដើម្បីជួយសម្រួលដល់ការលំបាកដែលម្តាយរបស់លោក កំពុងធ្វើការវះកាត់នៅរាជធានីភ្នំពេញដោយគ្រោះថ្នាក់ចរាចរណ៍។ ពិធីប្រគល់និងទទួលនោះដែរ មានការចូលរួម ប្រធាន អនុប្រធាន សមាជិក សមាជិការ អនុសាខាសមាគមក្រុងព្រះវិហារផងដែរ។

 

សមាសភាពចូលរួម

១.លោក សេង ពិសិដ្ឋ

២.លោក សុន សុមេធ

៣.លោកស្រី ស៊ឹម ចរិយា

៤.លោកស្រី ប៊ុត ដា

៥.លោក ឈន ឌុលលុច

៦.លោក ហេង សុវ៉ាត់

៧.លោក ណែម រ៉ាវ័ន្ត

៨.លោក ចេង សុភា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *