មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងដល់ សាធារណជនដែលបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនឹងជនល្មើសលបលួចចូលកាប់ឈើក្រញូងក្នុងតំបន់ស្តារនិងអភិរក្សព្រៃឈើនាពេលថ្មីៗកន្លងមកនេះសូមអោយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច

សៀមរាប៖យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបសូមអំពាវនាវដ៏ទទូចចំពោះ  សាធារណជនដែលបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនឹងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *