បន្ទាយមានជ័យ៖ ក្រុមការងារចុះពិនិត្យកាត់ឆ្វៀលដីតំបន់៣ជំហ៊ានដំបូងជូនប្រជាពលរដ្ឋមានលំដៅដ្ឋានជាក់ស្តែងរស់នៅយ៉ាងតិច១០ឆ្នាំដែលមានដី១គ្រួសារ៥ហិកតាបានដំណើរការរយៈ២ថ្ងៃហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ស្ថិតភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនស្តីអំពីបឹងទន្លេសាបអោយពិនិត្យពិចារណាស្ថានភាពជាក់ស្តែងដោយកាត់ឆ្វៀលដីតំបន់២និងតំបន់៣ជូនប្រជាពលរដ្ឋរស់នៅជាក់ស្តែងអោយកែសម្រួលព្រំប្រទល់តំបន់២និងតំបន់៣ឡើងវិញទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋយ៉ាងតិចបំផុត១០ឆ្នាំដីមិនម៉ែនលិចទឹកត្រូវទទួលខុសត្រូវ។
លោកបានបញ្ជាក់ថា៖ក្រោយកិច្ចប្រជុំរកដំណោះស្រាយដីតំបន់បឹងទន្លេសាបក្រុមការងារបានចុះអនុវត្តការងារបានរយៈពេល២ថ្ងៃហើយចាប់ពីថ្ងៃទី១៥ដល់១៦ ខែមិថុនា ឆ្នាំ២០២២មានស្រុកមង្គលបូរីឃុំសំបួរ ស្រុកព្រៈនេត្រព្រៈមានឃុំ ប្រាសាទ ឃុំភ្នំលៀបដែលតាមការស្នើសុំពីប្រជាពលរដ្ឋមានចំនួន៨០១គ្រួសារ ក្រោយក្រុមការងារចុះពិនិត្យស្រាវជ្រាវជាក់ស្តែងមានចំនួន៨៣២គ្រួសារ។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ជំហ៊ានដំបូងកំពុងកាត់ឆ្វៀលដីតំបន់២និងតំបន់៣ជូនប្រជាពលរដ្ឋដែលមានផ្ទៈសំបែងជាក់ស្តែងនិងអាស្រ័យផលរយៈពេលយ៉ាងតិច១០ឆ្នាំក្នុង១គ្រួសារមានផ្ទៃដី៥ហិកតាដែលភាគច្រើនមានស្រុកព្រៈនេត្រព្រៈនិងស្រុកមង្គលបូរីបានចេញប័ណ្ណ២លើករួចមកហើយកាលពីឆ្នាំ១៩៩៤និងឆ្នាំ២០១២និង២០១៣ ហើយក្រុមការងារនៅបន្តធ្វើអោយរួចរាល់៕ដោយ៖សៅ នៅ