ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោ ជាប់និងកំណាត់ផ្លូវជាតិលេ១ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន

ខេត្តស្វាយរៀង៖ក្រោមការគិតគូ និងយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនរបស់ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង  និងមានការអមដំណើដោយឯកឧត្តមអភិបារងខេត្ត  លោកប្រធានមន្ទីរពាក់ព័ន្ធ  លោកអភិបាលរងក្រុងនៅព្រឹកថ្ងៃទី១៥  ខែមិថុនា  ឆ្នាំ២០២២កន្លងទៅនេះ   បានអញ្ជើញចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងតាបុលបន្ថែម ជាប់និងកំណាត់ផ្លូវជាតិលេ១   និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន។

នាឱកាសនោះផងដែរឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖ដោយសារតែប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបមានអ្វីៗដូចសព្វថ្ងៃនេះហើយជាក់ស្តែងខេត្តស្វាយរៀងក៏បានកែរប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជម្រុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត។ការរៀបចំក្រាលម៉ាប រៀបចំប្រព័ន្ធ ទឹក បំពាក់ខ្សែបណ្តាញនិងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារហាត់ប្រាណដែលសម្រេចបាន ១០០%រួចហើយ  ក្នុងនោះនិងបន្តធ្វើច្រាំងប៉ែកខាងជើងដល់គល់ស្ពានដើម្បីឱ្យត្រូវនឹងកំណើនប្រជាពលរដ្ឋពេលបច្ចុប្បន្ន នឹងទៅអនាគតដែលមកលេងកម្សាន្តនៅទីនេះ។

សូមជម្រាបជូនថា ទោះបីជំងឺកូវីដ-១៩បានរីករាលដាលជាសកល  តែខេត្តស្វាយរៀងនៅតែបន្តការងារអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះរោងចក្រជាច្រើនបានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិត នៅតំបន់សេដ្ឋកិច្ចពិសេសទាំងខេត្តស្វាយរៀងផងដែរ។ខេត្តស្វាយរៀងក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព  ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុង ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *