ព្រះវិហារៈ អបអរសាទរ នឹងថ្វាយព្រះពរ សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហុន ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេចក្តីថ្លៃថ្នូនឹងសុភមង្គល ព្រះប្រធានគិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងព្រះជនគម្រប់៨៦យាងចូល៨៧ព្រះវស្សា។
ពិធីនេះបានរៀបចំធ្វើឡើង ដោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ និងមានការចូលរួមពី អនុប្រធានគណៈកម្មា ធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហម ទីប្រឹក្សាយុវជន និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យាយជី តាជី ច្រើនរូប។
យើងខ្ញុំទាំងអស់គ្នា ជាគណៈគិត្តិយស់សាខា ជាគណៈកម្មាធិការសាខា គណៈប្រតិបត្តិ
បុគ្គលឹកអនុសាខា អ្នកស្មក្រ័ចិត្ត យុវជនកាកបាទក្រហមកម្ពុជា នឹងសមាជឹកទ្រទ្រង់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សូមព្រះជានុញ្ញាតដ៍ខ្ពង់ខ្ពស់សូមសម្តែងនូវភក្តីភាពប្របដោយកត្តញ្ញូតាធម៌ តបស្នងសងព្រះមហាករុណាទិគុណដ៍ធំធេង ក្នុងមនោសញ្ចេតនាគោរពដឹងគុណដ៍ជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចម៉ែ ដែលទ្រង់បានលះបង់ព្រះកាយពល
ក្នុងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា នឹងប្រជានុរាស្រ្តជាកូនជាចៅ ចៅទូតរបស់ទ្រង់ ពិសេសលើវិសយ័មនុស្សធម៌ សង្គមកិច្ចនឹងសុខមាលភាពទូរទៅ ។ទូលព្រះបង្គំជាកូន ជាចៅ ជាចៅទូត សូមលើកហត្ថប្រណមបួងសួងដល់ព្រះរតនៈត្រយ័ វត្ថុសក្តិសិទ្ឋលើលោក ទេវតាថែរក្សាស្វេតឆត្រ័នឹងព្រះវិញ្ញានក្ខន័ដ៍មានបារមីនៃអតិតៈព្រះមហាក្សត្រ នឹងព្រះមហាក្សត្រីខ្មែរ សូមយាងមកបីបាច់ថែរក្សា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូ នឹងសុភមង្គល់ ព្រះប្រធានគិត្តិយស់កាកបាទក្រហមកម្ពុជា សូមទ្រង់មានព្រះជន្មាយុយឺនយូជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីទ្រង់គង់ជាម្លប់ត្រជាក់ត្រជុំដ៍យូអង្វែងសម្រាប់កូនចៅ ចៅទូតរបស់ទ្រង់ជានិច្ចនិរន្តតរៀងទៅ ។