ពិធីសែនព្រេនបើកការដ្ឋានការងារអភិរក្សទល់ទ្របន្ទាន់កន្លែងមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទស្រុតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារ៖ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៃអាជ្ញាធរជាតិព្រះវិហារ រួមជាមួយមន្រ្តីបច្ចេកទេស និងក្រុមពលករជំនាញបានរៀបចំពិធីសែនព្រេនបើកការដ្ឋានការងារអភិរក្សទល់ទ្រកន្លែងមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទស្រុត ចំនួន១៨ទីតាំង។

សូមបញ្ជាក់ថា កិច្ចការងារទល់ទ្រនេះបានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេស និងអនុសាសន៍គាំទ្ររបស់អ្នកជំនាញអាដហុក ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលហៅកាត់ថា ICC-Preah Vihear។ហើយគោលបំណងនៃការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទស្រុតនេះ ដើម្បីកាត់បន្ថយនូវហានិភ័យកម្រិតខ្ពស់ រក្សានូវលំនឹងរចនាសម្ព័ន្ធប្រាសាទ ការពារសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងក៏បានឆ្លើយតបនូវទិន្នន័យផែនទីហានិភ័យដែលបានធ្វើក្នុងឆ្នាំ២០១៩ដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *