កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាលលើកទី៣៧ អាណត្តិទី៣

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២លោក គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាលបានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងារ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។

ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលដើម្បីឧបត្ថម្ភជូនមន្រ្តីសាលាខេត្តសម្រាប់ខែមិថុនា ឆ្នាំ២០២២។

កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត។

ផ្សព្វផ្សាយ លិខិតលេខ ១១៦៩ សជណ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការដាក់បញ្ចូលហេដ្ឋរចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅក្នុងគម្រោងសាងសង់ ឬសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានារបស់រដ្ឋបាលរាជធានី ខេត្ត។

លិខិតលេខ ១៦១ សខល ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល សេចក្តីណែនាំស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។

លិខិតលេខ ៧១៣ សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងឯកជន) និងក្រុមគោលដៅអាទិភាពក្នុងភូមិសាស្រ្តខេត្តកណ្តាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *