កំពត៖អាជ្ញាធរខេត្តកំពតមានលោកចាន់រឹទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពតរួមទាំងលោកសសារិនប្រធានការិយាលយ័ជលផលរួមដំណើរលោកដាញ់សារីប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មខេត្ត-លោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូនិងមន្ត្រីមកពីពីមន្ទីរផ្សេងៗទៀតដឹកនាំដោយលោកសេងសេរីបុត្រអភិបាលរងខេត្តកាលពីព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ2022បានចុះមកពិនិត្យដីមាត់ព្រែកត្រង់ចំណុចផ្លូវវាងស្ពានក្បាលរមាសស្ថិតក្នុងភូមិត្រពាំងធំឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត។ទោះជាមន្ត្រីនៅតាមមន្ទីរនានាចុះមកពិនិត្យនៅមាត់ព្រែកស្ពានក្បាលរមាសនេះយ៉ាងណាក៍ដោយក៍គ្មានមន្ត្រីជំនាញណាម្នាក់និយាយលំអិតអោយដឹងជាផ្លូវការនៅឡើយដែរ។តែលោកសេងសេរីបុត្រអភិបាលរងខេត្តបាននិយាយប្រាប់អ្នកយកព័ត៏មានយ៉ាងខ្លីមុនឡើងជិះរថយន្តថាការចុះមកនេះពិនិត្យមើលដីរដ្ឋព្រោះមានដិការ-អ្នកយកពត៏មានបានសួរទៅលោកសេងសេរីបុត្រអភិបាលរងថាដីការនោះបង្គាប់អោយរុះរើផ្ទះសាងសង់លើផ្លូវវាងស្ពានឬក៍យ៉ាងម៉េច-លោកសេងសេរីបុត្រនិយាយប្រាប់អ្នកយកពត៏មានថារងចាំបញ្ជាពីឯកឧត្តមអភិបាលខេត្តកំពតជាអ្នកសម្រេច។បើយោងតាមមន្ត្រីម្នាក់ទៀតដែលអមដំណើរលោកអភិបាលរងខេត្តនិយាយថាអាជ្ញាធរខេត្តចុះមកពិនិត្យដីជាប់ស្ពានក្បាលរមាសនេះមានគម្រោងពីរទី1អោយរុះរើលំនៅដ្ឋានអតីតមន្ត្រីយោធាចេញពីលើផ្លូវវាងស្ពានក្បាលរមាសនិងមួយទៀតរុះរើតូបគេលួចសាងសង់លើប្រឡាយក្នុងព្រៃលិចទឹកនៅជាប់និងគល់ស្ពានក្បាលរមាសនោះព្រោះកាលឯកឧត្តមជាវតាយកាន់ជាអភិបាលខេត្តកំពតក៍បញ្ជាអោយមន្ត្រីពាក់ពន្ធ័កាយអាច់ដីចេញពីព្រៃលិចទឹកស្ពានក្បាលរមាសនេះម្ដងរួចហើយព្រោះមានមន្ត្រីមានគំនិតលោភលននៅតែលួចចាក់ដីរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។