ជនពិការជាង៦រយនាក់ទូទាំងខេត្តព្រះវិហារនិងបណ្ដាខេត្តផ្សេងៗជាប់ព្រំប្រទល់ខេត្តមកទទួលសេវាផ្ដល់ជើងនិងដៃសិប្បនិម្មិតដោយឥតគិតថ្លៃដែលឧបត្ដមដោយក្រុមគ្រូពេទ្យស្ម័គ្គចិត្តអាមេរិចកាំងតាមរយៈអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ

ព្រះវិហារៈ នាព្រឹកថ្ងៃ ទី១២ មិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ មានបើកយុទ្ធនាការចែកជើងនិងដៃសិប្បនិម្មិតដោយឥតគិតថ្លៃជូនដល់បងប្អូនជនពិការឧបត្ដមដោយក្រុមគ្រូពេទ្យស្ម័គ្គចិត្តអាមេរិចកាំង តាមរយៈឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាជាតិនិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម អស់លោក លោកស្រី តំណាងស្ថាប័ណ្ណពាក់ព័ន្ធសមាគមប្រឹក្សាសុខភាពប្រជាជនក្រុមគ្រូពេទ្យនិស្សិតពេទ្យបរទេសបងប្អូនជនពិការជាច្រើនរូបទៀត។

ឯកឧត្ដម គង់ ពុទ្ធិការ បានថ្លែងថា នេះជាការល្អប្រសើរណាស់ចំពោះបងប្អូនជនពិការដែលបានមកទទួលសេវាផ្ដល់ជើងនិងដៃសិប្បនិម្មិតដោយឥតគិតថ្លៃឧបត្ដមដោយក្រុមគ្រូពេទ្យស្ម័គ្គចិត្តអាមេរិចកាំង តាមរយៈឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារដើម្បីអោយបងប្អូនមានឱកាសប្រកបមុខរបរចិញ្ជឹមជីវិតនិងការរស់នៅធ្វើដំណើរបានងាយស្រួលដូចបងប្អូនដ៏ទៃឯទៀត។

ឯកឧត្ដម គង់ ពុទ្វិការ បានណែនាំដល់ពុកម៉ែបងប្អូនដែលជាជនពិការពេលដែលបានជើងនិងដៃយកទៅប្រើប្រាស់ហើយត្រូវតែថែរក្សាអោយបានល្អកុំទុកចោលរះរាយនាំអោយមានការខូចខាតបង្កផលពិបាកដល់ខ្លួនយើង។

សូមបញ្ជាក់ថា ការចែកជើងនិងដៃសិប្បនិម្មិតដោយឥតគិតថ្លៃជូនដល់បងប្អូនជនពិការឧបត្ដមដោយក្រុមគ្រូពេទ្យស្ម័គ្គចិត្តអាមេរិចកាំងនេះមានរយៈពេល១២ថ្ងៃ គឺគិតចាប់ពីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២ទើបបញ្ជប់ហើយក្នុងការចែកជូនដៃសិប្បនិម្មិតមានចំនួន១១០ និងជើងសិប្បនិម្មិត៥០០ជើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *