អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២២ ក្រោមប្រធានបទ«ថែទាំភពផែនដី ដើម្បីសុខភាពយើង»

ព្រះវិហារ៖នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២  មន្ទីរបរិស្ថានខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២២ ក្រោមប្រធានបទ«ថែទាំភពផែនដី ដើម្បីសុខភាពយើង»  ក្នុងគោលបំណង លើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការ លើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការបំផុសចលនា ប្រជាជន ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អ គុណភាព សោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន  និងអាហារដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *