ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ជូនកងទ័ព នគរបាលការពារព្រំដែន ព្រមទាំងគ្រួសារ

ព្រះវិហារៈ  នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅទិសទី១ប្រាសាទព្រះវិហារ បានរៀបចំពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19 ដូសទី៥ ជូនកងទ័ព នគរបាលការពារព្រំដែន ព្រមទាំងគ្រួសារ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្រោមការដឹកនាំបញ្ជារួម ពីសំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ និងការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឹម បូណាមេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩  ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យ កាបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ជូនកងទ័ព នគរបាលការពារព្រំដែន ព្រមទាំងគ្រួសារ របស់ទីបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ និងតាមបណ្តាកងពលតូចអន្តរាគមន៌ចំណុះទាំង៣។

លោកមេបញ្ជាការក៏បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រមុខរាជរដ្ឋាភិបាលក្នុងការរកវ៉ាក់សាំងពីគ្រប់ទិសទីមកចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម មេបញ្ជាការបានបន្ថែមថាទោះបីជាយើងបានចាក់វ៉ាក់សាំងដូសទី៥ ក្នុងពេលនេះហើយក្ដី ក៍បងប្អូនទាំងអស់មិនត្រូវធ្វេសប្រហែសខ្លួនឡើយ “យើងអាចភ្លេច Covid តែ Covid មិនភ្លេចយើងទេ” ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តអនុវត្តន៍ នូវវិធានការ ៣ការពារ ៣កុំ  នឹងរក្សាគម្លាតឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

នៅក្នុងឱកាសនោះដែរ កងទ័ព កងនគរបាល ព្រមទាំងគ្រួសារ ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *