ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប

ភ្នំពេញៈ  ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន( សង្គមសន្តិភាព)ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប ដែលត្រូវបានតែងតាំង រួមមាន៖

*ទី១៖ លោក អ៊ុ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

*ទី២៖ លោក អ៊ុត សំអន អតីតអភិបាលខេត្តកំពង់ធំ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

*ទី៣៖ លោក រស់ វរុណ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

*ទី៤៖ លោក ផាន់ ចាន់ធុល អតីតអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

You might like

Leave a Reply

Your email address will not be published. Required fields are marked *