ព្រះវិហារ៖នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីច្រកចេញចូលតែមួយស្រុក ចុះត្រួតពិនិត្យនិងពង្រឹងលើការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មនៅស្រុកជ័យសែន០៥ដេប៉ូ និងស្រុករវៀង០១ដេប៉ូ សរុបបាន ចំនួន០៦ដេប៉ូ ក្នុងការចុះធ្វើអធិការកិច្ចនេះបានលទ្ធផលដូចខាងក្រោម៖
១- ធ្វើការផ្សព្វផ្សាយដល់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម អំពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
២-បង្ហាញពីនិតិវិធីក្នុងការធ្វើអាជីវ កម្មថ្នាំកសិកម្មនិងជីកសិកម្ម
៣-ណែនាំកុំអោយទិញចូលនិងលក់ចេញនូវប្រភេទថ្នាំនិងជីកសិកម្មដែរខុសច្បាប់ដែរលើសំបកវេចខ្ជប់ជាភាសាបរទេស។
៤- បានធ្វើលិខិតកែតម្រូវចំនួន០២ដេប៉ូផងដែរ៕