លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រំពឹងថាពលរដ្ឋនៅខេត្តប៉ៃលិននឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមអ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវបាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន ចូលរួមបញ្ចេញសិទ្ធិជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមណ្ឌល ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូតាពុក្រក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត។

ជាមួយគ្នាឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានសំដែងក្តីរីករាយក្រោយពីឃើញប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោះដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរដើម្បីទៅបោះឆ្នោតជ្រើសរើសគណ:បក្សដែលខ្លួនពេញចិត្ត។

បើយោងតាមរបាយការណ៍របស់ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា  នៅក្នុងខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន៥ គឺគណបក្សប្រជានកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោត ៤២២៦២នាក់ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *