ខេត្តព្រះវិហារ មាន៧ស្រុក ក្រុង១ និង៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់

ព្រះវិហារ៖ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តព្រះវិហារ មានចំនួន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងៗទាំងអស់។សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចំពោះខេត្តព្រះវិហារមានចំនួន ៥១ឃុំ សង្កាត់ ៣៤៩ការិយាល័យបោះឆ្នោត ចំនួនអ្នកបោះឆ្នោតសរុប ១៤៣,៤៩៤នាក់ អ្នកបានទៅបោះឆ្នោតចំនួន ១១៧,៧១០ ស្មើរនិង៨២.០៣%។

ចំពោះកិច្ចដំណើរការបោះឆ្នោតនេះត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងខេត្ត មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *