សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ បានចេញលិខិតបដិសេធចំពោះបុគ្គលឈ្មោះ ពៅ វៃ

ព្រះវិហារ៖យោងតាមលិខិតលេខ ២២/២២ ស.ស.ន.ប.វ/ព.ហ ចុះថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ សូមធ្វើការបដិសេធចំពោះ បុគ្គលឈ្មោះ ពៅ វៃ ភេទប្រុស រស់នៅភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថាមិនមែនជាសមាជិករបស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារឡើយ ពីព្រោះបុគ្គលរូបនេះមិនមានឈ្មោះក្នុងលិខិតបង្គាប់ការលេខ០៧/២១ សសរ របស់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងលិខិតចុះថ្ងៃពុធ ១រោជច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ របស់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ស្តីពី ការបង្កើតសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ។ហើយកន្លងទៅបុគ្គលឈ្មោះ ពៅ វៃ នេះបានយកឈ្មោះសមាគមទៅប្រើប្រាស់ដើម្បីកេងចំនេញ រឺបម្រើផលប្រយោជន៍ ផ្សេងៗ ខុសពីលក្ខន្តិកៈរបស់សមាគម និងបង្ខូចកេរ្តិ៍ឈ្មោះរបស់សមាគម។

សាខាសមាគមនិងសិសក្សាអំពីផ្លូវច្បាប់ដើម្បីប្តឹងបុគ្គឈ្មោះ ពៅ វៃ នេះទៅតាមច្បាប់។

ដូចច្នេះរាល់សកម្មភាពរបស់បុគ្គលឈ្មោះ ពៅ វៃ ទាំងមុននិងក្រោយដែលបានយកឈ្មោះសាខាសមាគម ទៅប្រើប្រាស់ខាងសមាគមមិនទទួលខុសត្រូវឡើយ។

សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តា ជួយចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ ដែលបានធ្វើផ្ទុយពីលក្ខន្តិកៈរបស់សមាគម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *