អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយក្រុងព្រះវិហារ ថា៖ គុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជន គឺរំដោះប្រទេសជាតិផុតពីរបបប្រល័យពូជសាសន៍ និងរំដោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩

ព្រះវិហារៈ ឯកឧត្ដម ស៊ុន ចាន់ដារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងព្រះវិហារ ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កត់កំពង់ប្រណាក បានថ្លែងប្រាប់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋសង្កាត់ទាំងពី គឺសង្កាត់ប៉ាលហាល គុណសម្បត្តិធំធេងរបស់គណបក្សប្រជាជនកម្ពុជា គឺរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀលព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្ដម ស៊ុន ចាន់ដារ៉ា ថា៖ «បើគ្មានគណបក្សប្រជាជនកម្ពុជា គ្មានសម្តេចតេជោ ហ៊ុន សែន ទេ យើងទាំងអស់គ្នាមិនមានថ្ងៃនេះទេ»។

ឯកឧត្ដម ស៊ុន ចាន់ដារ៉ា ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «បើរបប ប៉ុល ពត នៅបន្តដឹកនាំប្រទេសមកដល់សព្វថ្ងៃ នេះតើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ទៀតដែលត្រូវយកទៅសម្លាប់ចោល? ហើយតើប្រទេសជាតិយើងមានការ រីកចម្រើនដូចសព្វថ្ងៃនេះទេ? ហើយចំពោះជំងឺកូវីដ១៩ ដែលប្រទេសមួយចំនួននៅលើពិភពលោកកំពុងតែប្រយុទ្ធប្រឆាំង និងមានមនុស្សឆ្លងមនុស្សស្លាប់ជាបន្តបន្ទាប់ បែរជាប្រទេសកម្ពុជាយើង លើកលែងការពាក់ម៉ាស់ និងបើកប្រទេសឡើងវិញគ្រប់វិស័យ តើមកពីអ្នកណា?»។

ការលើកឡើងតែ២ចំណុច ក្នុងចំណោមចំណុចជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើបានកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលករណីនេះលោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៅទៀត។

ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី៥ខាមុខនេះ  ឯកឧត្ដម ស៊ុន ចាន់ដារ៉ា បានណែនាំដល់សមាជិកសមាជិកាគណបក្សនិងប្រជាពលរដ្ឋ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សយើង ដើម្បីឱ្យភូមិឃុំយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ពិសេសមិនត្រូវជឿតាមការដើរខ្សឹប ការសន្យាបោកប្រាស់របស់គណបក្ស នយោបាយមួយចំនួនទៀតឱ្យសោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *